• 2020-01-22 01:46:45
  • ព័ត៌មាន

តិច​ច្រឡំ​ថត​កាមេរ៉ា DSLR បុរស​ម្នាក់​ប្រើ​តែ​ស្មាតហ្វូន​ធូរ​ថ្លៃ បង្កើត​រូបភាព Macro ល្អ​អស់​ទាស់

  • 2020-01-22 01:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​អ្នក​រមែង​ឃើញ​តែ​គេ​កាន់​ប្រើ​កាមេរ៉ា​ថ្លៃ​ប្រភេទ DSLR ក្នុង​ការ​ចាប់​យក​រូបភាព Macro ដែល​មាន​ស្តង់ដារ​មួយ​សន្លឹកៗ ប៉ុន្តែ​ខ្លាំង​អី​បុរស​ជនជាតិ​ឥណ្ឌា​មាន​គណនី Instagram ឈ្មោះ Sasikumar_ksk បាន​ដាក់​ចិត្ត​តស៊ូ​ប្រើ​ត្រឹម​ស្មាតហ្វូន​ធូរ​ថ្លៃ ហើយ​ជំនួយ​ពី​ឡេន Macro មួយ​ចំនួន ​ក៏​អាច​ផលិត​រូបភាព​មិន​ចាញ់​កាមេរ៉ា​អាជីព​នោះ​ដែរ។

ជា​ធម្មតា​ការ​ប្រើប្រាស់​ស្មាតហ្វូន​ថត​រូប​បែប​ជិត​មាន​រុក្ខជាតិ​ឬ​សត្វ​ល្អិត​តូចៗ ដោយ​ប្រើប្រាស់​ឡេន Macro គឺ​ទាមទារ​ឲ្យ​អ្នក​មាន​ដៃ​នឹង​ខ្លាំង​ ហើយ​តម្រង់​ឲ្យ​ចំ​ទៅ​ត្រង់ទីតាំង Subject។ មួយ​ផ្សេង​ទៀត​លក្ខខណ្ឌ​នៃ​ខ្យល់​ក៏​ប៉ះពាល់​ការ​ថត​ខ្លាំង​ណាស់​ដែរ បែប​នេះ​អ្នក​ត្រូវ​រង់ចាំ​ដល់​សភាព​ខ្យល់​រាង​ស្ងប់ស្ងាត់​ល្អ​ទើប​អាច​ផលិត​ចេញ​ជា​រូប​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។

រូបភាព​ប៉ុន្មាន​សន្លឹក​ដូច​បង្ហាញ​ខាង​ក្រោម មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ តែ​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ធូរ​ថ្លៃ​ហ៊ាន​សាកល្បង​ទឹកដៃ​របស់​ខ្លួន​ដែរ។ ក្រឡេក​មើល​រូបភាព​នៅ​ខាង​ក្រោម៖

គណនី​ខាង​លើ​ប្រើប្រាស់​ស្មាតហ្វូន​សេរ៊ី​មធ្យម​ពីរ​គ្រឿង​គត់​រួម​មាន OnePlus 6T និង Xiaomi Redmi ដែល​តាម​ដឹង​តម្លៃ​របស់​វា​បច្ចុប្បន្ន​មិន​ដល់ ៤០០ ដុល្លារ​ផង​នៅ​លើ​ទីផ្សារ។ ជំនួយការ​ពិសេស​គឺ​គេ​បាន​ចាយ​លុយ​ច្រើន​ទៅ​លើ​ការ​ទិញ​រាល់​ឡេន Macro ច្រើន​ប្រភេទ​ប្លែកៗ​ពី​គ្នា ហើយ​គួប​ផ្សំ​នឹង​ទឹកដី​ល្អ​ផង​នោះ ល្មម​ឲ្យ​អ្នក​ទាយ​ខុស​ថា​រូប​នោះ​ថត​ចេញ​ពី​ឧបករណ៍​មួយ​ណា៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់