• 2020-01-21 07:05:51
  • ព័ត៌មាន

vivo ត្រៀម ១៦៨លានរៀល សម្រាប់ជាអាំងប៉ាវជូនដល់អតិថិជន

  • 2020-01-21 07:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីស្មាតហ្វូនក្រុមហ៊ុន vivo បានដាក់ឲ្យដំណើរការនៅលើទីផ្សារនូវផលិតផលថ្មីៗនាពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះអតិថិជនដែលបានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន vivo ខ្ពស់ហួសពីការរំពឹងទុក។ បើធៀបទៅនឹងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និង​សំបូរ​បែប​សម្រាប់មនុស្សសម័យថ្មី។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន vivo នឹងផ្ដល់ជូននូវរង្វាន់ដល់ទៅ ១៦៨ លានរៀលសំរាប់អតិថិជនដែលទិញទូរសព្ទ vivo ចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែមករា ២០២០ ខាងមុខនេះ ដើម្បីជាអាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន។ កម្មវិធីនេះមានសម្រាប់ម៉ូដែលទូរសព្ទ vivo គ្រប់តម្លៃទាំងអស់។

ពេលទិញទូរសព្ទ vivo គ្រប់ម៉ូដែល សូមកុំភ្លេចសួរម្ចាស់ហាងដើម្បីផ្សងសំណាងចាប់ឆ្នោតនៅនឹងកន្លែងផ្ទាល់តែម្ដង ដែលកម្មវិធីនេះនឹងមាននៅទូទាំងប្រទេស។ កុំភ្លេចប្រាប់​មិត្តភ័ក្ដិ​បងប្អូនផង ដើម្បីបានឈ្នះរង្វាន់ធំទាំងអស់គ្នា! ចង់ដឹងថាមានរង្វាន់អ្វីខ្លះកុំភ្លេចចូល Page ផ្លូវការ vivo មើលនៅថ្ងៃទី ២១ មករានេះ៕

មតិយោបល់