• 2020-01-20 07:07:15
  • ចំណេះដឹង

មកស្គាល់ឡានល្បឿនលឿនដាច់គេក្នុងលោក នាពេលបច្ចុប្បន្ន

  • 2020-01-20 07:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ស្ព័រ​ល្បឿន​លឿន​តែង​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ប្រុស។ ពេល​នេះ​មក​តាម​ដាន​រថយន្ត​​ស្ព័រ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​លោក ដែល​ផលិត​លក់​លើ​ទីផ្សារ ៖

១. Bugatti Chiron Super Sport 300 ៖ អាច​ជិះ​ដល់​ល្បឿន ៤៨៩ គ.ម/ម៉

បច្ចុប្បន្ន​នេះ Bugatti នៅ​តែ​​អាច​កាន់​តំណែង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​ល្បឿន​លឿន​ជាង​គេ​ក្នុង​ ប៉ុន្តែ​ក្រុមហ៊ុន​ប្រហែល​ជា​នឹង​មិន​ផលិត​រថយន្ត​ដែល​មាន​ល្បឿន​លឿន​ជាង​ Bugatti Chiron Super Sport 300 នោះ​ទេ។ ក្រុមហ៊ុន​រថយន្ត​បារាំង​នេះ​និយាយ​ថា​​នឹង​ផ្ដោត​លើ​ផ្នែក​ផ្សេង​វិញ​នា​ពេល​អនាគត ជា​ជាង​ផលិត​រថយន្ត​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

២. Hennessey Venom F5 ៖ អាច​ជិះ​ដល់​ល្បឿន ៤៨៤ គ.ម/ម៉

ក្រុមហ៊ុន​លេង​រថយន្ត​ដ៏​ល្បី Hennessey Performance Engineering ធ្លាប់​កាន់​កាប់​តំណែង​កំពូល​នៃ​​លេខ​មួយ​ម្ដង ជា​មួយ​រថយន្ត Venom F5។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន Twin-Turbo V8 ចំណុះ ៧,៤ លីត្រ កម្លាំង ១៦០០ សេះ ដែល​មាន​តួ​ខ្លួន​ធ្វើ​ពី​កាបូន​មាន​ទម្ងន់​ស្រាល។

៣. SSC Tuatara ៖ អាច​ជិះ​ដល់​ល្បឿន​ ៤៨៣ គ.ម/ម៉

SSC Tuatara ប្រើ​ប្រាស់​ម៉ាស៊ីន​​ Nelson Racing Engines ជា​ប្រភេទ Dual-Turbocharged ៨ ស៊ីឡាំង មាន​ចំណុះ ៥,៩ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ១៧៥០ សេះ។ រថយន្ត​នេះ​បង្ហាញ​មុខ​ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ Concept រហូត​ដល់​ឆ្នាំ ២០១៩ ទើប​មាន​ផលិត​លក់​លើ​ទីផ្សារ ដែល​មួយ​គ្រឿង​តម្លៃ​មិន​ក្រោម ២លានដុល្លារ។

៤. Koenigsegg Agera RS ៖ អាច​ជិះ​ដល់​ល្បឿន ៤៤៧ គ.ម/ម៉

កាល​ពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា រថយន្ត​ Koenigsegg Agera RS ត្រូវ​បាន​រត់​លើ​ចម្ងាយ​ផ្លូវ​ប្រវែង ១៧ គ.ម ដើម្បី​សាក​ល្បឿន​របស់​វា។ ក្រោម​ការ​បើកបរ​របស់​ Niklas Lilja រថយន្ត​នេះ​អាច​ជិះ​ដល់​ល្បឿន ៤៤៧ គ.ម/ម៉ ដែល​ពេល​នោះ​ត្រូវ​បាន​សៀវភៅ​កំណត់​ត្រា​ពិភពលោក កត់​ត្រា​ថា​ជា​រថយន្ត​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក៕​​​

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់