• 2020-01-20 03:47:53
  • ព័ត៌មាន

YouTuber រុស្ស៊ីជាប់ឃុំ ៥ ថ្ងៃ ដោយសារវារឡើងប្រាសាទពីរ៉ាមីត

  • 2020-01-20 03:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber រុស្ស៊ី​ Vitaly Zdorovetskiy ដែល​មាន​ Subscriber ជាង ១០ លាន​នាក់ បាន​អះអាង​ថា​ខ្លួន​បាន​ចំណាយ​​ពេល ៥ ថ្ងៃ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ប្រទេស​អេហ្សីប ក្រោយ​ពី​បាន​វារ​ឡើង​ប្រាសាទ​ភីរ៉ាមីត Great Pyramid of Giza។

Zdorovetskiy បាន​ប្រកាស​ពី​រឿង​រ៉ាវ​នេះ​ដល់​ Follower ចំនួន ៣,១ លាន​នាក់​របស់​ខ្លួន​លើ Instagram ដោយ​ថា​បាន​​ឃើញ​រឿង​មិន​ល្អ​ជា​ច្រើន​ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​ ៥ ថ្ងៃ​នេះ និង​និយាយ​ថា​​ការ​វារ​ឡើង​គឺ​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ល្អ​មួយ គឺក្នុងបំណងរៃអង្គាសថវិកាជួយដល់ភ្លើងឆេះព្រៃនៅអូស្រ្តាលី។​

នៅ​លើ Instagram រូប​គេ​ក៏​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​ចូល​ទៅ​ក្នុង Stories ដែល​បង្ហាញ​អំពី​សកម្មភាព​នៃ​ការ​វារ​ឡើង និង​មាន​ប៉ូលិស​វារ​តាម​ចាប់​ពី​ក្រោយ​ទៀត​ផង។

អេហ្សីប​បាន​បង្កើត​ច្បាប់​ពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​វារ​ឡើង​ប្រាសាទ​ភីរ៉ាមីត​​ដោយ​​គ្មាន​ការ​អនុញ្ញាត ដែល​នឹង​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ឃុំ​​យ៉ាង​ហោច​ណាស់ ១ ខែ និង​ពិន័យ​ជា​ទឹក​ប្រាក់​​ចន្លោះ​ពី​ប្រមាណ ៦៣០ ដុល្លារ ទៅ ៦ ៣០០ ដុល្លារ៕​

​​​​​ ​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់