• 2020-01-20 03:19:46
  • ព័ត៌មាន

មើលគេជាន់ឡាន Audi RS Q8 ដល់កុងទ័រ ៣០០ ស្រៀវជំនួស (វីដេអូ)

  • 2020-01-20 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi RS Q8 គឺជារថយន្ត SUV កំពូលកម្លាំង ដែលផលិតផ្អែកលើម៉ូដែល Audi Q8។ វាមិនមែនខុសគ្នាត្រឹមតែឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ RS Q8 បានបំពាក់ម៉ាស៊ីនកម្លាំងខ្លាំង ចំណុះ ៤,០លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥៩១សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។

SUV អាល្លឺម៉ង់នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ ដែលរហ័សស្ទើរដូចរថយន្តស្ព័រទៅហើយ។ លើសពីនេះទៅទៀត វាអាចរត់ដល់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង និង ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង បើបំពាក់កញ្ចប់ Option “Dynamic package”។

យ៉ាងណាមិញ រថយន្ត Audi RS Q8 នេះ ត្រូវបានគេយកទៅរត់នៅលើផ្លូវ Autobahn ដែលគ្មានល្បឿនកំណត់ឡើយ ហើយអាចរត់ដល់ល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមើលទៅពិតជាស្រៀវជំនួសមែនទែន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់