• 2020-01-20 01:40:37
  • ព័ត៌មាន

ចាំ​យូរ​ពេក ក្មេង​ម្នាក់​ប្រើ​អេក្រង់​ទូរទស្សន៍​នៅ​ព្រលាន​យន្តហោះ ដោត PS4 អង្គុយ​លេង​ធ្វើ​ព្រងើយ

  • 2020-01-20 01:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​នៅ​ឯ​អាកាសយដ្ឋាន Portland International Airport ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់ ដែល​កំពុង​អង្គុយ​រង់ចាំ​ជើង​ហោះហើរ បាន​ដក​ម៉ាស៊ីន​ហ្គេម PS4 ក្នុង​កាតាប​របស់​គេ​ភ្ជាប់​ទៅ​កាន់​អេក្រង់​ទូរទស្សន៍​នៅ​ឯ​ព្រលាន​យន្តហោះ ហើយ​អង្គុយ​លេង​ហ្គេម​ធ្វើ​ព្រងើយ។

តាម​សារព័ត៌មាន KXL បាន​ឲ្យ​ដឹង​ថា​អ្នក​ធ្វើ​ដំណើរ​នោះ ជា​ក្មេង​ប្រុស​វ័យ​ជំទង់ (មិន​បង្ហើប​អត្តសញ្ញាណ) បាន​ភ្ជាប់ PS4 របស់​ខ្លួន​ទៅ​កាន់​ទូរទស្សន៍​បង្ហាញ​ព័ត៌មាន​នៅ​ឯ​ព្រលាន ហើយ​លេង​ហ្គេម​បាញ់​គ្នា Apex Legends។

ភ្លាមៗ​នោះ​មន្រ្តី​នៅ​ឯ​ព្រលាន​យន្តហោះ បាន​មក​ធ្វើ​ការ​បញ្ឈប់​ជា​បន្ទាន់ តែ​ហួស​ចិត្ត​អ្វី​រូប​គេ​ថា​សុំ​ពេល​ឲ្យ​លេង​ចប់​មួយ​វគ្គ​សិន តែ​មិន​មានការ​យល់យោគ ដោយ​សារ​មាន​អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត​ត្រូវ​ការ​មើល​ព័ត៌មាន​ជើង​ហោះហើរ​នៅ​លើ​អេក្រង់​ទូរទស្សន៍ ក្មេង​ប្រុស​នោះ​ក៏​ព្រមព្រៀង​ស្តាប់​តាម ហើយ​ដក PS4 របស់​គេ​មក​វិញ​ដោយ​តាម​សម្រួល។

បញ្ជាក់​ថា​វា​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​កើត​មាន​រឿង​ហួស​ចិត្ត​បែប​នេះ​នៅ​ឯ​ព្រលាន​យន្តហោះ ដោយ​កន្លង​ទៅ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់ សុខៗ​មក​សង្កត់​លើ​ប៊ូតុង​ Emergency ផ្អើល​អស់​មួយ​អាកាសយានដ្ឋាន​រយៈ​ពេល​ជាង ៤ ម៉ោង ធ្វើ​ឲ្យ​ជើង​ហោះហើរ​ប្រមាណ ១៣០ ត្រូវ​លុប​ចោល ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ប្រមាណ ៥០ ០០០ នាក់។

រឿង​មួយ​ផ្សេង​ទៀត​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ លោក​យាយ​ចំណាស់​សញ្ជាតិ​ចិន ដែល​ជឿ​ងប់ងល់​ពេក​នោះ បាន​បោះ​កាក់​ចំនួន ៩ កាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ​ដើម្បី​សុំ​សេចក្តី​សុខ តែ​ស៊យ​អី​ធ្វើ​ឲ្យ​ជើង​ហោះហើរ​ត្រូវ​ផ្អាក​រយៈ​ពេល ៥ ម៉ោង ព្រោះ​មាន​ការ​ប៉ះពាល់​ដល់​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់