• 2020-01-20 01:24:35
  • ព័ត៌មាន

Facebook ចេញ​មុខ​សុំទោស​ភ្លាមៗ ក្រោយ​បក​ប្រែ​ឈ្មោះ​ប្រធានាធិបតី​ចិន​ទៅ​ជា​ពាក្យ​អាក្រក់​មួយ

  • 2020-01-20 01:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook Inc ​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ជុំវិញ​កំហុស​បច្ចេកទេស ដែល​បាន​កើត​ឡើង​ទៅ​លើ​ការ​បកប្រែ​ឈ្មោះ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ទៅ​ជា "Mr Shithole" ក្នុង​ការ​បង្ហោះ​មួយ​ដែល​បកប្រែ​ស្វ័យប្រវត្តិ​ពី​ភាសា​ភូមា មក​ភាសា​អង់គ្លេស។ ក្នុង​ភាសា​អង់គ្លេស Shithole សំដៅ​ដល់​ភាព​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម និង​គគ្រិច​ខ្លាំង​បំផុត។

កំហុស​បច្ចេកទេស​នេះ​បាន​កើត​ឡើង​នៅ​រូបភាព​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​នៃ​ការិយាល័យ​ទីប្រឹក្សា​ប្រទេស​មីយ៉ាន់ម៉ា សម្រាប់​ថ្ងៃ​ទី ២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធីបតី​ចិន​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​លោក ស៊ី ជីនពីង និង​ទីប្រឹក្សា​របស់​លោក​ស្រី អ៊ុង សានស៊ូជី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ។

វា​កើត​ឡើង​ដោយ​សារ​តែ​ឈ្មោះ​របស់​លោក ស៊ី ជីនពីង ពុំ​មាន​ជាប់​ក្នុង​ទិន្នន័យ​នៃ​ភាសា​ភូមា ហើយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់ Facebook ធ្វើ​ការ​ទស្សន៍ទាយ​ដោយ​ភាព​ស្រពិចស្រពិល​តែ​ប៉ុណ្ណោះ។

នៅ​សេចក្តី​ថ្លែងការណ៍ Facebook បាន​ឲ្យ​ដឹង​ថា៖ "យើង​បាន​ជួសជុល​កំហុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​មាន​ការ​បកប្រែ​ខុស​ពី​ភាសា​ភូមា​មក​អង់គ្លេស​លើ Facebook ហើយ ដោយ​យើង​នឹង​ធានា​ថា​មិន​ឲ្យ​កើត​ឡើង​ម្តង​ទៀត​ឡើយ ហើយ​យើង​ពិត​ជា​សុំ​អភ័យទោស​ចំពោះ​កំហុស​ដែល​បាន​កើត​ឡើង"៕

អានអត្ថបទ:

ប្រភព៖ Reuters ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់