- 2020-01-20 01:33:20
- ព័ត៌មាន
ពឹង Apple មិនជួយ ទីបំផុត FBI បំបែកកូដអេក្រង់ iPhone 11 Pro Max បានជោគជ័យតាមវិធីម្យ៉ាង
- 2020-01-20 01:33:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពឹង Apple មិនជួយ ទីបំផុត FBI បំបែកកូដអេក្រង់ iPhone 11 Pro Max បានជោគជ័យតាមវិធីម្យ៉ាង
ចន្លោះមិនឃើញ
ទន្ទឹមនឹងការបដិសេធជួយរបស់ Apple ក្នុងការបំបែកកូដ iPhone របស់ឧក្រិដ្ឋជនមួយរូបនៅករណីខុសច្បាប់កើតឡើងក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ទីបំផុត FBI បានជោគជ័យលើការបំបែកកូដនោះដោយខ្លួនឯងរួចជាស្រេច តាមរយៈការប្រើប្រាស់ប្រអប់ GrayKey។
ទូរសព្ទ iPhone 11 Pro Max នោះគឺជារបស់ឧក្រិដ្ឋជនឈ្មោះ Baris Ali Koch ជាប់ចោទពីបទជួយបងប្រុសរបស់ខ្លួនដែលកំពុងជាប់ទោស ឲ្យភាសខ្លួនចេញពីប្រទេស តាមរយៈ ការផ្តល់ជូននូវឯកសារក្លែងក្លាយទៅកាន់ប៉ូលិស។ បច្ចុប្បន្ន Koch កំពុងស្ថិតក្រោមការសើបអង្កេតនិងរង់ចាំការកាត់ក្តី។
មេធាវីការពារក្តីរបស់ Koch បាននិយាយប្រាប់ Forbes ថា iPhone នោះមានជាប់កូដសម្ងាត់ ហើយនៅដំណាក់កាលនេះកូដនោះមិនអាចផ្តល់មកកាន់អ្នកអនុវត្តច្បាប់ទេ ហើយក៏មិនអាចបង្ខំក្នុងការចាប់ជនជាប់ចោទមកធ្វើការស្កេនផ្ទៃមុខដើម្បីដោះសោរចេញដែរ។
ប៉ុន្តែទីបំផុតប្រអប់ GrayKey ដែលបង្កើតឡើងដោយក្រុមហ៊ុន Grayshift អាចជួយបំបែករឿងក្តីនេះបាន ដោយ FBI បានបំបែកកូដចូលឆែកមើលឯកសារពាក់ព័ន្ធជាប់ក្នុងទូរសព្ទរបស់ជនជាប់ចោទបានដោយជោគជ័យ។
ជុំវិញកំហុសបច្ចេកទេសដែលអនុញ្ញាតឲ្យ GrayKey អាចជ្រៀតជ្រែតចូលបាននេះក្រុមហ៊ុន Apple ក៏ព្យាយាមដោះស្រាយយ៉ាងសកម្មផងដែរ ហើយនេះមិនមែនជាលើកដំបូងទេ កន្លងទៅក៏ GrayKey ធ្លាប់បំបែកកូដ iPhone បានមិនចេះតិចគ្រឿងរួចមកហើយ៕
អានអត្ថបទ: