• 2020-01-16 06:51:05
  • ព័ត៌មាន

Honda Civic ស៊េរី ១៩៩៧ លេងរូបរាងយ៉ាងឡូយ មើលដូចឡានសម័យថ្មី

  • 2020-01-16 06:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​ក្នុង​កម្មវិធី Tokyo Auto Salon នា​ឆ្នាំ​នេះ Honda មិន​ត្រឹម​តែ​នាំ​យក​រថយន្ត​ស៊េរី​ថ្មី​ដែល​មាន​លេង​រូបរាង​យ៉ាង​ពិសេស​នោះ​ទេ ប៉ុន្តែ​ក៏​បាន​យក​រថយន្ត​ស៊េរី​ចាស់​​មក​តាំង​បង្ហាញ ដោយ​មាន​កែច្នៃ​រូបរាង​​ប្លែក​ភ្នែក។

រថយន្ត​​ស៊េរី​ចាស់​ដែល Honda បាន​បង្ហាញ​គឺ Honda Civic Type R EK9 ស៊េរី​ឆ្នាំ ១៩៩៧ ហើយ​ឈ្មោះ​ផ្លូវ​ការ​ថ្មី​របស់​វា​គឺ Honda Civic Cyber Night Japan Cruiser ឆ្នាំ ២០២០។ វា​ជា​អ្វី​ដែល​ Honda ស្រមៃ​ចេញ​ប្រសិន​បើ​​រថយន្ត Hatchback ស៊េរី​ចាស់​នេះ​ ត្រូវ​បាន​ឌីហ្សាញ​ក្នុង​សម័យ​កាល​ទំនើប​។

ក្រៅ​ពី​ផ្លាស់​ប្ដូរ​រូបរាង​នេះ Honda មិន​បាន​រំឭក​អំពី​ការ​ផ្លាស់​ប្ដូរ​ផ្នែក​គ្រឿង​ម៉ាស៊ីន​នោះ​ទេ។ រថយន្ត Type R ស៊េរី​ដើម​គឺ​មាន​ម៉ាស៊ីន​ដែល​បង្កើត​កម្លាំង​បាន​ ១៨២ សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់