• 2020-01-16 02:57:34
  • ព័ត៌មាន

Apple ចំណេញ​មិន​ស្ទើរ ក្រោយ Microsoft ប្រហារ​ជីវិត Windows 7

  • 2020-01-16 02:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ២០២០ កន្លង​ទៅ ក្រុមហ៊ុន Microsoft បាន​សម្រេច​ប្រកាស​បញ្ចប់​ការ​គាំទ្រ​នៅ​ការ​អាប់ដែត​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​រាល់​ម៉ាស៊ីន​ប្រើប្រាស់ Windows 7 ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០៩។

គេ​ជឿ​ថា​មាន​មិន​តិច​រយ​លាន​ឧបករណ៍​នោះ​ទេ​ដែល​កំពុង​ឈរ​លើ Windows ជំនាន់​ចាស់​មួយ​នេះ ហើយ​ក៏​បន្ត​សេសសល់ ២៦.៧ ភាគរយ​នៃ​អ្នក​ប្រើប្រាស់ ហាក់​មិន​អើពើ​និង​បន្ត​ប្រើ Windows ចាស់​ដដែល ត្បិត​វា​ប្រឈម​នឹង​ហានិភ័យ​លើ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ក៏​ដោយ។ នេះ​បើ​តាម​របាយការណ៍​ពី StatCounter។

ផ្ទុយ​ទៅ​វិញ​វា​ជា​ឱកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​គូ​ប្រជែង​ដូច​ជា Apple ព្រោះ​អាជីវកម្ម​បច្ចុប្បន្ន​មនុស្ស​ក៏​ផ្តោត​ទៅ​លើ​ការ​ប្រើប្រាស់ iPhone/iPad ស្រាប់ បែប​នេះ​ងាយស្រួល​ក្នុង​ការ Sync ទិន្នន័យ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ជំនួស​ដោយ​ការ​ជ្រើសរើស​កុំព្យូទ័រ​ថ្មី​ដំឡើង​ទៅ Windows 10 បើ​តាម​ការ​ស្រាវជ្រាវ​ពី IDC បាន​ព្យាករណ៍​ថា​នឹង​មាន ១៣ ភាគរយ​នៃ​អ្នក​ប្រើ Windows 7 ជ្រើសរើស​មក​ប្រើប្រាស់ Macs OS របស់​ក្រុមហ៊ុន Apple វិញ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់