• 2020-01-15 08:35:16
  • ព័ត៌មាន

មានអ្នកបានកាន់ Galaxy S20+ នៅនឹងដៃបាត់ (វីដេអូ)

  • 2020-01-15 08:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ XDA Developers បាន​បង្ហាញ​វីដេអូ​ដែល​ទទួល​បាន​ពី​ប្រភព​មួយ​ដែល​បង្ហាញ​ពី​ការ​​ចាប់​កាន់ Galaxy S20+ ជំនាន់​ថ្មី​នៅ​នឹង​ដៃ។ វីដេអូ​មាន​រយៈពេល ១៥ វិនាទី ប៉ុន្តែ​បាន​បង្ហាញ​រូបរាង​ច្បាស់ៗ​របស់​ស្មាតហ្វូន។

​វីដេអូ​នេះ​បាន​បញ្ជាក់​អំពី​ចំណុច​មួយ​ចំនួន​ដែល​គេ​រំពឹង​ទុក​ពី​មុន រួម​មាន​កាមេរ៉ា Selfie ដែល​ចោះ​រន្ធ​ចំ​កណ្ដាល​អេក្រង់, កាមេរ៉ា​ខាង​ក្រោយ​តម្រៀប​ជា​រាង​បួន​ជ្រុង, ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ និង​មិន​មាន​រន្ធ​កាស 3.5 mm ​ជា​ដើម។

អ្នក​ដែល​បាន​បញ្ចេញ​វីដេអូ​ក៏​បាន​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​នៃ Galaxy S20+ ដែល​មាន​ដូច​ជា ៖

  • អេក្រង់​មាន​កម្រិត​បង្ហាញ ៣២០០ x ១៤៤០ ភីកសែល ជា​មួយ​មាត្រដ្ឋាន​ 20:9

  • ទ្រនាប់​ស្កេន​ម្រាម​ដៃ​ជា​ប្រភេទ Ultrasonic មិន​មែន​ Optical នោះ​ទេ

  • អេក្រង់​នឹង​មាន​ Refresh Rate ១២០ Hz ហើយ​ក៏​នឹង​មាន​កន្លែង​សម្រាប់​បិទ/បើក​កម្រិត Refresh Rate នេះ​ដែរ

  • Refresh Rate ១២០ Hz អាច​ប្រើ​ជា​មួយ​កម្រិត​បង្ហាញ 1080p ហេតុ​នេះ​អ្នក​ត្រូវ​រើស​រវាង​ ៦០ Hz 1440p ឬ ១២០ Hz នៅ​ 1080p

  • Galaxy S20+ នឹង​ទ្រាំទ្រ​ការ​សាក​ថ្ម​កម្លាំង ២៥ វ៉ាត់ ហើយ​មាន​ដុំ​សាក ២៥ វ៉ាត់​ក្នុង​ប្រអប់​ស្រាប់

  • ប្រភេទ​ដែល​បង្ហាញ​ក្នុង​វីដេអូ​មាន​ RAM ទំហំ ១១GB (ក្រុមហ៊ុន​ទំនង​ជា​ផ្សព្វផ្សាយ​ថា ១២GB តែ​ម្ដង) និង​មាន​អង្គ​ផ្ទុក ១២៨GB

  • ថាមពល​ថ្ម​មាន​កម្រិត​ ៤៥០០ mAh

ខាង​ក្រោម​ជា​​​រូបភាព​ដែល​បង្ហាញ​អំពី​ការ​ប្រៀបធៀប​ទំហំ​នៃ Galaxy S20+ ជា​មួយ Galaxy S10+ ៖

​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់