• 2020-01-14 04:40:52
  • ព័ត៌មាន

Galaxy S20 Ultra អាចមានញាត់ RAM ធំជាងកុំព្យូទ័រមួយចំនួន

  • 2020-01-14 04:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S20 Ultra ត្រូវ​គេ​ជឿជាក់​ថា​ជា​ស៊េរី​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​​ត្រកូល Galaxy S ជំនាន់​ថ្មី។ នៅ​ពេល​នេះ Max Weinbach ដែល​ជា​អ្នក​បង្ហាញ​រូបរាង​ពិត​របស់ Galaxy S20+ 5G កាល​ពី​ថ្មីៗ​នេះ បាន​ប្រាប់​ដំណឹង​លម្អិត​បន្ថែម​ជុំវិញ Galaxy S20 Ultra។

Galaxy S20+ 5G

S20 Ultra នឹង​មាន​ RAM ទំហំ​ចាប់​ផ្ដើម​ពី ១២ GB និង​អង្គ​ផ្ទុក​ ១២៨ GB។ អង្គ​ផ្ទុក​មាន​ជម្រើស​​ទំហំ ២៥៦ GB ឬ ៥១២ GB ហើយ​អាច​បន្ថែម​ទំហំ​តាម​រយៈ​មេមូរី​កាត​បាន​ទៀត​ផង។ រឹត​តែ​ពិសេស​គឺ​ S20 Ultra អាច​មាន​ជម្រើស RAM ទំហំ ១៦ GB ជា​ទំហំ​ធំ​ដាច់​គេ​ក្នុង​ចំណោម​ស្មាតហ្វូន​បច្ចុប្បន្ន ហើយ​ធំ​ជាង​កុំព្យូទ័រ​មួយ​ចំនួន​ទៀត។

បន្ថែម​ពី​នេះ Max បាន​ឲ្យ​ដឹង​ថា​ កាមេរ៉ា​មេ​របស់ S20 Ultra គឺ​មាន​ទំហំ ១០៨ MP, កាមេរ៉ា​ Telephoto មាន​កម្រិត ៤៨MP អាច​ Zoom បែប Opticalបាន​ ១០ ដង និង​មាន​កាមេរ៉ា Ultra-Wide កម្រិត ១២MP។ ថាមពល​ថ្ម​មាន​ ៥០០០ mAh ដែល​អាច​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង ៤៥ វ៉ាត់ ប្រើ​ពេល​ ៧៤ នាទី អាច​សាក​ពី ០ ដល់ ១០០%។

ព័ត៌មាន​បន្ថែម​ទៀត​អំពី Galaxy S20 ទាំង​បី នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ខាង​មុខ​នេះ៕

ប្រភព៖ 9to5google ប្រែ​សម្រួល៖ សុខហេង

មតិយោបល់