• 2020-01-14 02:23:51
  • ព័ត៌មាន

មកមើលវិធីឌីហ្សាញរូបឡូហ្គូ PS5 ថ្មី ធានាថាហួសចិត្ត (វីដេអូ)

  • 2020-01-14 02:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ២០២០ ក្រុមហ៊ុន Sony បានប្រកាសចេញថានឹងចេញម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួន ប៉ុន្តែទាន់បានបង្ហាញរូបរាងរបស់វានៅឡើយទេ។ អ្វីដែល Sony បានបង្ហាញនោះគឺ រូបឡូហ្គូ PS5 ថ្មី ដែលទទួលបានការសើចចំអកយ៉ាងខ្លាំង។

ជាការពិតណាស់ រូបឡូហ្គូ PS5 ថ្មីរបស់ Sony មិនខុសពីរូបឡូហ្គូ PS4 មុនឡើយ ដោយគ្រាន់តែលុបលេខ៤ ចេញ រួចជំនួសលេខ៥ ចូលប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកនិយមលេងអ៊ីនធឺណិត បានបង្ហោះវីដេអូអំពីវិធីឌីហ្សាញរូបឡូហ្គូ PS5 ថ្មីទៀតផង ដែលឃើញហើយពិតជាហួសចិត្តតែម្តង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់