• 2020-01-13 07:08:47
  • ព័ត៌មាន

មើលសមត្ថភាព Galaxy S20 Ultra RAM ១២GB ទើបលេចចេញ

  • 2020-01-13 07:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ពេល​មិន​ដល់​មួយ​ខែ​ទៀត Galaxy S20 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ហើយ​កម្លាំង​ម៉ាស៊ីន​នៃ​​​សែស្រឡាយ​​ស៊េរី​ខ្ពស់​ជាង​គេ​របស់​វា​បាន​លេច​ចេញ​លើ​​វិបសាយ​ Geekbench បាត់​ទៅ​ហើយ។

វា​ជា​ប្រភេទ Galaxy S20 Ultra ដែល​មាន​លេខ​កូដ​សម្គាល់​ SM-G986U ហើយ​បើ​តាម​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សមត្ថភាព វា​មិន​ទទួល​បាន​ពិន្ទុ​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នោះ​ឡើយ។ ប្រភេទ​ដែល​គេ​ធ្វើ​តេស្ត​នេះ​គឺ​ប្រើ​ឈីប Snapdragon 865 មាន​ RAM ទំហំ ១២ GB និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 10.0។

ពិន្ទុដែលលេចចេញកាលប៉ុន្មានខែមុន

បញ្ជាក់​ថា​ពិន្ទុ​របស់ Galaxy S20 Ultra គឺ​ខ្ពស់​ជាង​ Galaxy S20 ដែល​ប្រើ​ប្រាស់​ឈីប​ Exynos ដែល​ពិន្ទុ​នៃ​ការ​ធ្វើ​តេស្ត​ Geekbench សម្រាប់ Galaxy S20 ប្រភេទ​នេះ បាន​លេច​ចេញ​​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ៕​

ចុចអាន ៖ ធ្លាយ​តម្លៃ Galaxy S20/S20 Ultra ​ត្រៀម​ប្រកាស​នៅ​ថ្ងៃ​ទី ១១ កុម្ភៈ​នេះ​ហើយ

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់