• 2020-01-10 01:25:17
  • ផលិតផលថ្មី

Samsung ​ប្រកាស​ចេញ SSD ទំនើប​មាន​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ តម្លៃ​លក់​ចាប់​ពី ១២៩ ដុល្លារ

  • 2020-01-10 01:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពិព័រណ៍ CES ឆ្នាំ ២០២០ ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Samsung ក៏​បាន​ប្រកាស​ចេញ​នូវ​ប្រភេទ SSD ខ្នាត​តូច​ឲ្យ​ឈ្មោះ 'T7 Touch' ដែល​មាន​ចំណុច​ពិសេស​ត្រង់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ​ផ្តល់​ទំនុក​ចិត្ត​ក្នុង​ការ​រក្សា​ទុក​ឯកសារ​របស់​អ្នក ទោះ​អ្នក​ចៃដន្យ​ធ្វើ​ឲ្យ​បាត់​ឬ​ភ្លេច​វា​នៅ​កន្លែង​ណា​មួយ​ក៏​ដោយ។

T7 Touch ជា​ម៉ូឌែល​អភិវឌ្ឍ​បន្ត​ពី T5 កាល​ពី​ឆ្នាំ​ទៅ ដោយ​ជំនាន់​ក្រោយ​នេះ​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ (ចុះ​បាន​ដល់​ទៅ ៤ ម្រាម​ផ្សេង​ពី​គ្នា) និង​ប្រព័ន្ធ Encryption AES 256-bit ជាមួយ​នឹង​ការ​បន្ថែម​កូដ​សម្ងាត់​ចាក់​សោ​ឧបករណ៍​ទៀត​ផង។ ល្បឿន Write speed ឡើង​ដល់ ១ ០០០MB/s ខណៈ Read speed ឡើង​ដល់ ១ ០៥០MB/s ពោល​គឺ​ទ្វេ​ដង​បើ​ធៀប​នឹង​ជំនាន់​ឆ្នាំ ២០១៩។

អម​រន្ធ​ដោត USB-C ទៅ USB-C និង USB-C ទៅ USB-A ដអាច​គាំទ្រ​ល្បឿន​ដំណើរការ​ដល់​ទៅ ១០Gbps ជាមួយ​ USB 3.2 (Gen 2)។

សម្រាប់​តម្លៃ​គឺ​ផ្អែក​ទៅ​តាម​ជម្រើស​អង្គ​ផ្ទុក​នៃ SSD នីមួយៗ ដោយ​ទំហំ ៥០០GB តម្លៃ ១២៩ ដុល្លារ ទំហំ ១TB តម្លៃ ២២៩ ដុល្លារ និង​ទំហំ ២TB តម្លៃ ៣៩៩ ដុល្លារ ដាក់​លក់​លើ​ទីផ្សារ​ក្រៅ​ស្រុក​ចាប់​ពី​ខែ​នេះ​ត​ទៅ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់