• 2020-01-08 01:51:35
  • ព័ត៌មាន

ចេញមកច្បាស់! រូបរាងហួសសម័យរបស់ iPhone SE ស៊េរីថ្មី

  • 2020-01-08 01:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​កិច្ច​សហការ​របស់​​អ្នក​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​​ដ៏​ល្បី @OnLeaks ជា​មួយ​នឹង​ iGeeks Media គេ​អាច​ឃើញ​នូវ​រូបរាង​ដែល​​ជឿជាក់​ថា​ជា​ iPhone SE ជំនាន់​ថ្មី។ iPhone លំដាប់​ថវិកា​ថ្មី ដែល​អាច​នឹង​ប្រើ​ឈ្មោះ​ iPhone 9 គឺ​មាន​រូបរាង​ដូច​នឹង​ផលិតផល Apple ស៊េរី​ឆ្នាំ ២០១៧ អ៊ីចឹង​ដែរ។

រូបភាព Render បាន​បង្ហាញ​អំពី​ផ្នែក​ខាង​មុខ​ដែល​មាន​ប៊ូតុង​ Home មាន​មុខងារ​ Touch ID ​និង​អេក្រង់​ LCD ទំហំ ៤,៧ អ៊ីញ ​ហើយ​ផ្នែក​ខាង​ក្រោយ​​គឺ​មាន​កាមេរ៉ា​មួយ​គ្រាប់​ និង​មាន​ឡូហ្គោ​ Apple នៅ​ចំ​កណ្ដាល។

មើល​នៅ​ជុំវិញ​គឺ​ឃើញ​​មាន​ប៊ូតុង Power ប៊ូតុង​ថែម​ថយ​សំឡេង និង​ប៊ូតុង​ Silent ដូច​ធម្មតា។ មួយ​ទៀត​គឺ​មាន​រន្ធ​សាក​ថ្ម​ប្រភេទ Lightning ប៉ុន្តែ​សោក​ស្ដាយ​គឺ​មិន​មាន​នូវ​រន្ធ​ដោត​កាស​នោះ​ទេ។

តាម​រយៈ​រូបភាព​ Render ស្ដែង​ឲ្យ​ឃើញ​ថា​ iPhone SE ថ្មី មាន​រូបរាង​ហួស​សម័យ​ បើ​ប្រៀប​នឹង​ផលិតផល​​ចុង​ក្រោយ​ដទៃ​ទៀត​របស់ Apple។ ប៉ុន្តែ​​ផ្នែក​ខាង​ក្នុង​អាច​ជា​ចំណុច​ខ្លាំង ដោយ​រំពឹង​ថា​មាន​ថ្ម​ប្រើ​ប្រាស់​បាន​យូរ និង​ប្រើ​បន្ទះ​ឈីប​ A13 Bionic ផង​ដែរ។ iPhone SE ថ្មី​នេះ​ដែរ រំពឹង​ថា​ប្រកាស​ចេញ​នៅ​ខែ​មីនា​ខាង​មុខ​នេះ៕

ចុចអាន ៖ ម៉ូត​អ៊ីចេះ​ក៏​ស្អាត​ម្យ៉ាង! គំរូ​រាង iPhone 9 ​គ្រោង​ដាក់​លក់​នៅ​ឆ្នាំ ២០២០ នេះ

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់