• 2020-01-06 07:57:17
  • ព័ត៌មាន

មើលការបង្ហាញឡាន Mercedes-Maybach S650 ឆ្នាំ២០២០ នេះហើយ ច្បាស់ជាដកចិត្តមិនរួច (វីដេអូ)

  • 2020-01-06 07:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes-Maybach S650 ស៊េរីឆ្នាំ២០២០ ទើបតែបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ដែលជារថយន្ត Sedan ខ្នាតធំដ៏ប្រណីត និងទំនើបបំផុតមួយ។

រថយន្ត Sedan នេះផ្តល់នូវលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបជាច្រើន ហើយអ្វីដែលសំខាន់បំផុតនោះ គឺ ផាសុកភាព និងសុវត្ថិភាពតែម្តង។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ biTurbo ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦២១សេះ។ វាមានកម្រិតស៊ីប្រេងជាមធ្យម ១៨លីត្រក្នុងទីក្រុង និង ១១លីត្រក្រៅក្នុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Mercedes-Maybach S650 ស៊េរីឆ្នាំ២០២០ នេះ ត្រូវបានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ២០២ ៥៥០ដុល្លារឯណោះ៕

ចង់ដឹងថា Mercedes-Maybach S650 ឆ្នាំ២០២០ អស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូបង្ហាញខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់