• 2020-01-03 03:08:49
  • ព័ត៌មាន

មិនយូរទេ BMW នឹងមានម៉ូតូអត់ប្រើសាំង

  • 2020-01-03 03:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ មិនមែនតែរថយន្តអគ្គិសនីទេ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសូម្បីតែម៉ូតូអគ្គិសនី ក៏កំពុងប្រជែងដើម្បីរកទីផ្សារផងដែរ។

ប្រធានក្រុមហ៊ុន BMW Motorrad លោក Markus Schramm បានប្រាប់ឲ្យដឹងថា ម៉ូតូអគ្គិសនីប្រហែលស័ក្តិសមបំផុតនៅក្នុងទីក្រុង។

លោក Markus បាននិយាយថា "ស្របពេលគំរូរថយន្តអគ្គិសនី BMW Vision DC Roadster ត្រូវបានបង្ហាញ យើងអាចមើលឃើញឱកាស នាថ្ងៃអនាគតបាន។ នៅក្នុងទីក្រុង វាអាចទៅរួចចំពោះម៉ូតូអគ្គិសនី BMW ក្នុងរយៈពេល ៥ឆ្នាំទៀត”។

ជាមួយគ្នានេះ លោក Markus ក៏បានបន្ថែមទៀតថា "ម៉ូតូអគ្គិសនីនឹងដើរតួសំខាន់ក្នុងតំបន់ទីប្រជុំជន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ”៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់