• 2019-12-27 08:02:49
  • គន្លឹះ

តិចអត់ដឹងថាដៃតេឡេ Xbox និង PS4 ឥតខ្សែ អាចភ្ជាប់លេងហ្គេមលើ iPhone និង iPad បាន (វីដេអូ)

  • 2019-12-27 08:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានអនុញ្ញាតឲ្យអ្នកអាចភ្ជាប់ដៃតេឡេ PS4 និង Xbox ឥតខ្សែ ដើម្បីលេងហ្គេមលើ iPhone, iPad និង Apple TV ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ទី១៣ ថ្មី បានយ៉ាងងាយស្រួលបំផុត។

លើសពីនេះ អ្នកក៏អាចភ្ជាប់ដៃតេឡេច្រើន លើឧបករណ៍តែមួយផងដែរ។ រឹតតែអស្ចារ្យ អ្នកក៏អាចភ្ជាប់ដៃតេឡេ Xbox និង PS4 លើឧបករណ៍តែមួយទៀតផង។

វិធីភ្ជាប់ដៃ PS4

  • នៅលើ iPhone និង iPad សូមចូលទៅកាន់ Settings > Bluetooth
  • នៅលើ Apple TV សូមចូលទៅកាន់ Settings > Remotes រួច Devices > Bluetooth
  • សូមចុចប៊ូតុង PlayStation និង ប៊ូតុង Share ឲ្យជាប់ក្នុងពេលតែមួយ នោះអ្នកនឹងឃើញឈ្មោះ DualShock 4 Wireless Controller លោតលើបញ្ជី Bluetooth
  • ចុងក្រោយ គ្រាន់តែចុចដើម្បីភ្ជាប់ជាការស្រេច

វិធីភ្ជាប់ដៃ Xbox One និងជំនាន់ក្រោយៗ

  • នៅលើ iPhone និង iPad សូមចូលទៅកាន់ Settings > Bluetooth
  • នៅលើ Apple TV សូមចូលទៅកាន់ Settings > Remotes រួច Devices > Bluetooth
  • ចុចប៊ូតុងឡូហ្គូ Xbox រួចចុចប៊ូតុង Connect នៅផ្នែកខាងលើ
  • បន្ទាប់មកអ្នកនឹងឃើញឡូហ្គូ Xbox លោតភ្លើងញាក់ៗ ដែលបញ្ជាក់ថាអាចភ្ជាប់បាន
  • ចុងក្រោយ ចូលទៅឆែកមើលបញ្ជី Bluetooth លើឧបករណ៍ Apple របស់អ្នក ហើយចុចយក Xbox Wireless Controller ដើម្បីភ្ជាប់ជាការស្រេច

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់