• 2019-12-27 06:51:35
  • ព័ត៌មាន

Hacker ទម្លាយទិដ្ឋភាព​នៅខាងក្នុងគុកថៃ

  • 2019-12-27 06:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​​កាមេរ៉ា​សុវត្ថិភាព​នៅ​មន្ទីរ​ឃុំឃាំង​ក្នុង​ប្រទេស​ថៃ និង​បាន​ចែក​ចាយ​វីដេអូ​នោះ​លើ YouTube ថែម​ទៀត​ផង។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ Chiangrai Times វីដេអូ​ត្រូវ​បាន​គេ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ YouTube រយៈពេល​រាប់​ម៉ោង មាន​បង្ហាញ​អំពី​សកម្មភាព​ខាង​ក្នុង​នៃ​មន្ទីរ​ឃុំឃាំង ពី​ប្លង់​ជា​ច្រើន។

កាមេរ៉ា​សុវត្ថិភាព​ក្នុង​មន្ទីរ​ឃុំឃាំង​ប្រទេស​ថៃ គឺ​ដំឡើង​ដោយ​ក្រុមហ៊ុន​ឯកជន។ ប្រព័ន្ធ​កាមេរ៉ា​គឺ​មាន​ភ្ជាប់​នឹង​អ៊ីនធឺណិត ដែល​អាច​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​មើល​សកម្មភាព​ភ្លាមៗ​របស់​អ្នក​ជាប់​ឃុំ។ លោក​ Somak Thepsuthin រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌​ថៃ​និយាយ​ថា​ ​មូលហេតុ​នាំ​ឲ្យ​មាន​​ការ​លេច​ធ្លាយ​នេះ ប្រហែល​មក​ពី​ Code សម្រាប់ Access ចូល​កាមេរ៉ា​សុវត្ថិភាព​បាន​លេច​ធ្លាយ ធ្វើ​ឲ្យ Hacker ចូល​ក្នុង​ប្រព័ន្ធ​បាន និង​បង្ហោះ​វីដេអូ​ជា​សាធារណៈ​លើ YouTube។ ខណៈ​ពេល​នេះ​វីដេអូ​ដែល​បង្ហោះ​ដោយ​គណនី BigBrother’s Gaze ត្រូវ​បាន​លុប​ចោល​ហើយ។

បន្ថែម​ពី​ទិដ្ឋភាព​ខាង​ក្នុង​​មន្ទីរ​ឃុំឃាំង​នៅ​ថៃ គណនី​ខាង​លើ​ក៏​បាន​បញ្ចេញ​ទិដ្ឋភាព​ក្នុង​គុក​នៅ​រុស្ស៉ី អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ផង​ដែរ។​ ​នៅ​ក្នុង Description ឃើញ​ថា Hacker បាន​សុំទោស​ដល់​អ្នក​ទោស​ដែល​លេច​មុខ​ក្នុង​វីដេអូ និង​ណែនាំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​លេខ​សម្ងាត់ Default ចេញ​ ពេល​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព៕​​​

ចុចអាន ៖ Google សរសើរ​ស្ត្រី​​វ័យ​ ៨៦ ឆ្នាំ​​ Search អ៊ីនធឺណិត​​​ប្រើ​ពាក្យ​​គួរសម​បំផុត

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់