• 2019-12-27 02:49:46
  • ផលិតផលថ្មី

OPPO ចេញលក់ទូរសព្ទ 5G តម្លៃក្រោម​ ៥០០ដុល្លារ

  • 2019-12-27 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ Reno3 និង Reno3 Pro ដែល​វា​ទាំង​ពីរ​មាន​ប្រព័ន្ធ​ទំនាក់ទំនង 5G។ ប្រភេទ Pro ប្រើ​ប្រាស់​ឈីប Snapdragon 765G ចំណែក​ប្រភេទ​ធម្មតា​ប្រើ​ប្រាស់​ឈីប​ Dimensity 1000L ថ្មី​របស់ MediaTek។

OPPO Reno3 Pro

ស្មាតហ្វូន​នេះ​មាន​អេក្រង់ OLED ទំហំ ៦,៥ អ៊ីញ ជា​មួយ​កម្រិត​ Refresh Rate ៩០Hz និង​មាន​ចោះ​រន្ធ​អេក្រង់​សម្រាប់​កាមេរ៉ា Selfie។ អេក្រង់​នេះ​ក៏​មាន​បច្ចេកវិទ្យា DCI-P3 100% និង HDR10+ ផង​ដែរ។

កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ចំនួន​បួន​ គឺ​កាមេរ៉ា​មេ ៤៨MP, កាមេរ៉ា​ស-ខ្មៅ​កម្រិត​ ២MP, កាមេរ៉ា​ Telephoto កម្រិត​ ១៣MP និង​កាមេរ៉ា​ Ultra-Wide កម្រិត ៨MP។ ចំណែក​កាមេរ៉ា​ Selfie វិញ​គឺ​មាន​កម្រិត​ ៣២ MP។

ថាមពល​ថ្ម​របស់ Reno3 Pro មាន​ទំហំ ៤០២៥ mAh ជា​មួយ​សមត្ថភាព​សាក​ថ្ម​កម្លាំង ៣០ វ៉ាត់ អាច​សាក​ពី​ ០ ដល់ ៥០% ក្នុង​ពេល ២០ នាទី និង​ពី ០ ដល់ ៧០% ក្នុង​ពេល​កន្លះ​ម៉ោង។ OPPO ជឿជាក់​ថា​ថាមពល​ថ្ម​នេះ​អាច​ទ្រទ្រង់​នឹង​សេវា 5G បាន។ មុខងារ​ផ្សេង​ទៀត​មាន​ដូច​ជា​ប្រើ​ប្រព័ន្ធ Android 10 ជា​មួយ​ស្បែក ColorOS 7 និង​មាន​​រន្ធ​បំពង​សំឡេង​បែប Stero។

វា​មាន​ជម្រើស​ពណ៌​បួន​ ហើយ​​មាន​ចាប់​ពី​ប្រភេទ RAM ៨GB អង្គ​ផ្ទុក ១២៨GB មាន​តម្លៃ​ប្រមាណ ៥៧០ ដុល្លារ ដែល​​បើក​ទទួល​ការ​កុម្ម៉ង់​ពី​ថ្ងៃ​ទី ៣១ ធ្នូ។ ចំណែក​ប្រភេទ RAM ១២GB និង​អង្គ​ផ្ទុក ២៥៦GB មាន​តម្លៃ​ប្រមាណ​ ៦៤០ ដុល្លារ មាន​ចេញ​លក់​ថ្ងៃ​ទី ១០ ខែ​មករា។

មាន​មួយ​ប្រភេទ​ទៀត​គឺ OPPO Reno3 Pro Pantone 2020 ដែល​មាន​ពណ៌​ Classic Blue ពណ៌​នៃ​ឆ្នាំ ២០២០។ តម្លៃ​នៃ​ទូរសព្ទ​នេះ​គឺ​ ៦០០ ដុល្លារ ដែល​មាន RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។

OPPO Reno3

Reno3 មាន​អេក្រង់ OLED ទំហំ ៦,៥ អ៊ីញ ដូច​គ្នា​ ប៉ុន្តែ​កាមេរ៉ា​ Selfie ត្រូវ​បង្កប់​នៅ​ទីតាំង​ក្បាល​ឆក​ដូច​តំណក់​ទុក ហើយ​មាន​ទំហំ ៣២ MP ដូច​គ្នា។

ផ្នែក​ខាង​ក្រោយ​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​មាន​កាមេរ៉ា​មេ​កម្រិត ៦៤ MP, កាមេរ៉ា Ultra-Wide កម្រិត ៨MP, កាមេរ៉ា​ពណ៌​ស-ខ្មៅ និង​កាមេរ៉ា Portrait។

​Reno3 ក៏​មាន​បច្ចេកវិទ្យា​សាក​ថ្ម VOOC 4.0 ដូច​ Reno3 Pro ដែរ សម្រាប់​ថ្ម​ទំហំ ៤០២៥ mAh។ វា​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​​ក្រោម​អេក្រង់ និង​​មាន​ ColorOS 7។ ស្មាតហ្វូន​នេះ​នឹង​ចេញ​លក់​ថ្ងៃ​ទី ៣១ ធ្នូ ជា​មួយ​តម្លៃ​ប្រមាណ ៤៨៥ ដុល្លារ​ សម្រាប់​ប្រភេទ RAM ៨GB អង្គ​ផ្ទុក ១២៨GB និង​តម្លៃ​ប្រមាណ ៥៣០ ដុល្លារ សម្រាប់​ប្រភេទ RAM ១២GB អង្គ​ផ្ទុក ១២៨GB៕

ចុចអាន ៖ សុខៗស្រាប់តែ Motorola ពន្យារពេលចេញលក់ទូរសព្ទបត់ Razr 2019

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់