• 2019-12-26 06:34:45
  • ផលិតផលថ្មី

NAWA Racer ម៉ូតូកាហ្វេអគ្គិសនី ប្រើប្រាស់អាគុយដ៏ពិសេស

  • 2019-12-26 06:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​តាំង​បង្ហាញ​​ផលិត​​​ផល​អេឡិចត្រូនិក​ CES នា​ដើម​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​វត្តមាន​ផលិតផល​ពិសេសៗ​ជា​ច្រើន។ ក្នុង​ចំណោម​នោះ​គឺ​មាន​នូវ​ម៉ូតូ NAWA Racer ដែល​វា​ជា​ប្រភេទ Concept។

វា​គឺ​ជា​ម៉ូតូ​អគ្គិសនី​ដែល​មាន​ស្ទីល​ដូច​ជា​ម៉ូតូ​ Cafe ប៉ុន្តែ​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​គឺ​ថ្មី​ប្លែក។​ NAWA ហៅ​វា​ថា​ជា​ម៉ូតូ Hybrid ប៉ុន្តែ​មិន​មែន​ដោយ​សារ​វា​ប្រើ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ គួប​ផ្សំ​នឹង​ប្រព័ន្ធ​អគ្គិសនី​ជំនួយ​នោះ​ទេ។ តាម​ពិត​ទៅ​វា​ប្រើ​បច្ចេកវិទ្យា​អាគុយ​ពីរ​ប្រភេទ​ខុស​គ្នា ដោយ​មួយ​ជា​អាគុយ​លីចូម​ធម្មតា និង​មួយ​ទៀត​ជា​អាគុយ Ultracapacitor។

NAWA គិត​ថា​អាគុយ Ultracapacitor​ គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​បច្ចេកវិទ្យា​អាគុយ ហើយ​ក្រុមហ៊ុន​បាន​លើក​សរសើរ​ពី​សមត្ថភាព​របស់​វា។ អាគុយ​ថ្មី​នេះ​អាច​សាក​បញ្ចូល​ថាមពល​ឆាប់​ពេញ​, អាច​បម្លែង​ថាមពល​បាន​ល្អ (បម្លែង​តាម​រយៈ​ការ​ជាន់​ហ្វ្រាំង), មាន​សមត្ថភាព​ខ្ពស់ និង​ជិះ​បាន​ចម្ងាយ​ជាង​ បើ​ប្រៀប​នឹង​អាគុយ​លីចូម​ដែល​មាន​ទំហំ​ដូច​គ្នា។

អាគុយ Ultracapacitor ដែល​បំពាក់​លើ NAWA Racer មាន​ទំហំ ០,១ គីឡូវ៉ាត់​ម៉ោង គួប​ផ្សំ​នឹង​អាគុយ​លីចូម​ទំហំ ៩ គីឡូវ៉ាត់​ម៉ោង។ ប្រព័ន្ធ Hybrid នេះ​អាច​ជិះ​បាន​ចម្ងាយ​ ១៥០ គ.ម ប៉ុន្តែ​​តាម​រយៈ​សមត្ថភាព​បម្លែង​ថាមពល​ ជួយ​ឲ្យ​ម៉ូតូ​នេះ​ជិះ​​បាន​ចម្ងាយ​ដល់​ ៣០០ គ.ម ​សម្រាប់​ការ​ជិះ​ក្នុង​ទីក្រុង។

​​ចំពោះ​ការ​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ វា​ចំណាយ​ពេល​ ៣ វិនាទី និង​មាន​ល្បឿន​អតិបរមា​ប្រមាណ ១៦០ គ.ម/ម៉។ NAWA ប្រាប់​ឲ្យ​ដឹង​ថា​​​អាគុយ Ultracapacitor ចំណាយ​ពេល​តែ ២ នាទី​អាច​សាក​ពេញ ហើយ​អាគុយ​លីចូម​វិញ​អាច​សាក​ដល់ ៨០% ក្នុង​ពេល​ ១​ ម៉ោង៕

ចុចអាន ៖ មិនធម្មតា! Toyota Yaris ឆ្នាំ២០២០ ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់ ៣លីត្រ

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់