• 2019-12-26 02:56:14
  • គន្លឹះ

ទិញ iPhone ថ្មី ឬមួយទឹក ត្រូវឆែក២ចំណុចនេះដាច់ខាត ជៀសវាងខាតលុយទទេ

  • 2019-12-26 02:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលកំពុងស្វែងរកទិញ iPhone ថ្មី ឬមួយទឹក គួរចេះឆែកមើល ២ចំណុចនេះ ដើម្បីកុំឲ្យស្តាយក្រោយថាទិញខុស។

ចំណុចទី១ ដែលត្រូវពិនិត្យគឺ ប្រភេទ Model៖

១. ចូល​ទៅ​កាន់ Settings

២. ចុច​លើ General > រើស​យក About

៣. ស្វែងរក​លេខ Model នៅ​ផ្នែក​ខាង​ក្រោម

រូបតំណាងម៉ាស៊ីនផលិតផលថ្មី

យក​តួ​អក្សរ​ខាង​មុខ​មក​សម្គាល់​ពី​ប្រភេទ​ម៉ាស៊ីន

១. ផ្តើមដោយអក្សរ M ជា​ផលិតផល​ថ្មី​សុទ្ធសាធ​ដែល​អ្នក​អាច​ទិញ​ទៅ​ប្រើប្រាស់​បាន

២. ផ្តើមដោយអក្សរ F ជា​ម៉ាស៊ីន Refurbished (ជា​ផលិតផល​ខូច​ដែល Apple យក​មក​ជួសជុល​ឡើង​វិញ ហើយ​ធម្មតា​នៅ​ក្រៅ​ស្រុក​គេ​លក់​តម្លៃ​ថោក​ស្មើ​របស់​មួយ​ទឹក)

៣. ផ្តើមដោយអក្សរ N ជា​ម៉ាស៊ីន Replacement (ជា​ផលិតផល​ដែល​អតិថិជន​យក​ទៅ​ប្តូរ​ថ្មី ក្នុង​លក្ខខណ្ឌ​នៅ​មាន​ធានា ប៉ុន្តែ​យើង​មិន​អាច​ដឹង​ពី​គុណភាព​នៃ​ម៉ាស៊ីន​ប្រភេទ​នេះ​បាន​ទេ)។

ចំណុចទី២ ដែលត្រូវពិនិត្យគឺ សុខភាពថ្ម (Maximum Capacity)

១. ចូលទៅកាន់ Settings

២. រើសយក “Battery”

៣. ចុចលើ “Battery Health”

  • ប្រសិនបើ iPhone ថ្មី Maximum Capacity ត្រូវតែ ១០០% ដាច់ខាតមិនអាចក្រោមនេះបានឡើយ
  • ប្រសិនបើ iPhone មួយទឹក វាអាចក្រោម ១០០% ដូច្នេះអ្នកអាចដឹងថា តើសុខភាពថ្មរបស់វានៅកាន់បានយូរប៉ុណ្ណា

អត្ថបទ៖ សេង ឡុង

មតិយោបល់