• 2019-12-25 01:20:28
  • ព័ត៌មាន

រុស្ស៊ី​ជោគជ័យ​លើ​ការ​ធ្វើ​តេស្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិតសកល

  • 2019-12-25 01:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​ផ្តាច់​ចោល​ប្រព័ន្ធ​អ៊ីនធឺណិត​រវាង​ប្រទេស​របស់​ខ្លួន​ចេញ​ពី​សកលលោក។

យោង​តាម​របាយការណ៍​ពី ZDNet បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ភ្នាក់ងាររដ្ឋាភិបាល អ្នក​ផ្តល់​សេវាកម្ម និង​ក្រុមហ៊ុន​អ៊ីនធឺណិត​ប្រចាំ​តំបន់។ គោលដៅ​នៃ​ការ​ធ្វើ​តេស្ត​គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា​រុស្ស៊ី​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត RuNet ក្នុង​ស្រុក ​និង​មិន​ចាំ​បាច់​ពឹងផ្អែក​លើ​ការ​ត​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ DNS នៅ​ខាង​ក្រៅ។

ពុំ​មាន​ការ​លម្អិត​ក្បោះក្បាយ​ជុំវិញ​បច្ចេកទេស​ក្នុង​ការ​សាកល្បង​នោះ​ឡើយ ដោយ​គ្រាន់​ថា​រដ្ឋាភិបាល​ត្រឹម​ផ្តោត​សំខាន់​លើ​លទ្ធភាព​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​បន្ទាន់​នៃ​ការ​វាយប្រហារ Cyber Attack ពី​សំណាក់​បរទេស។ ចំណែក​ឯ​លទ្ធផល​សម្រេច​នឹង​ប្រកាស​ចេញ​ដោយ​ផ្ទាល់​ពី​​ប្រធានាធិបតី​លោក Putin នា​ឆ្នាំ ២០២០។

នាយក​រង​នៃ​ក្រសួង​ទូរគមនាគមន៍​និង​អភិវឌ្ឍ​ឌីជីថល​លោក Alexei Sokolov បាន​មាន​ប្រសាសន៍​ថា៖ "ជា​ទូទៅ​ទាំង​រដ្ឋាភិបាល​និង​ប្រតិបត្តិករ​ទូរគមនាគមន៍​រមែង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដោះស្រាយ​នូវ​ហានិភ័យ​និង​ការ​គំរាមកំហែង​ដោយ​ប្រការ​ណា​មួយ ដើម្បី​ធានា​ឲ្យ​បាន​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​មាន​ស្ថិរភាព​ល្អ​ក្នុង​ប្រទេស​រុស្ស៊ី"៕

អានអត្ថបទ:

ប្រភព៖ ZDNet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់