• 2019-12-24 03:12:09
  • ព័ត៌មាន

ម៉ូតូ Honda ADV 150 មួលម៉ាកប់ អាចដល់កុងទ័រតែប៉ុណ្ណេះ (វីដេអូ)

  • 2019-12-24 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 គឺជាម៉ូតូ​អូតូ​បែប​ ​On និង Off-road ដែល​អាច​នាំ​អ្នក​ទៅ​គ្រប់ទិសទី និង​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បាន ហើយមាន​កម្លាំង​ម៉ាស៊ីន​ដល់ទៅ ១៥០សេសេ។ អំពូល​ភ្លើង​មុខ​ក្រោយរបស់វា​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម។

ថ្មីៗនេះ Channel YouTube មួយរបស់ប្រទេសថៃ មានឈ្មោះថា Moto Rival បានធ្វើការតេស្តល្បឿនរបស់ Honda ADV 150 ដោយមួលមួយកប់ ដើម្បីចង់ដឹងថាវាអាចបានល្បឿនប៉ុន្មាន។ ជាក់ស្តែង ការធ្វើតេស្តខាងលើ ម៉ូតូ ADV ដែលមានកម្លាំង ១៥០សេសេ អាចមួលឡើងដល់កុងទ័រត្រឹម ១១៩គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ នៅលើស្ថានភាពផ្លូវលាតរាបស្មើ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់