• 2019-12-23 06:40:11
  • ព័ត៌មាន

វិបសាយអាសអាភាសបានបង្ហាញព័ត៌មាន ដែល Google មិនបានបញ្ចេញឲ្យដឹង ៦ខែមកហើយ

  • 2019-12-23 06:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គេ​បាន​ឃើញ​របាយការណ៍​ Year In Review របស់​វិបសាយ​អាស​អាភាស​ PornHub ដែល​បាន​បង្ហាញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​​ iOS ទស្សនា​វិបសាយ​នេះ​ច្រើន​ជាង​អ្នក​ប្រើ​ប្រាស់ Android។

ប៉ុន្តែ​ក្នុង​របាយការណ៍​មាន​បង្ហាញ​ទិន្នន័យ​ច្រើន​សម្រាប់​អ្នក​សារព័ត៌មាន។ របាយការណ៍​មាន​បញ្ចូល​នូវ​តួ​លេខ​នៃ​ជំនាន់​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android។ សម្រាប់​ Android គេ​ឃើញ​ថា​ Android Pie មាន​ចំនួន​ច្រើន​ជាង​គេ​គឺ ៤៨%, Oreo មាន ២៣%, Nougat មាន​ ១២% ហើយ​ Android 10 ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​មាន ២% ប៉ុណ្ណោះ។

ខាង​លើ​នេះ​គឺ​ជា​ទិន្នន័យ​ដែល​គេ​ចង់​បាន​ពី Google ប៉ុន្តែ​ក្រុមហ៊ុន​បាន​ខក​ខាន​បញ្ចេញ​វា​ឲ្យ​​មហាជន​បាន​ដឹង​ រយៈពេល ៦ ខែ​មក​ហើយ។ រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន Google តែង​បង្ហាញ​តួ​លេខ​នៃ​​ Version Android ជា​រៀងរាល់​ខែ។ ក្រុមហ៊ុន​បាន​ឈប់​បង្ហាញ​តួ​លេខ ដោយ​សារ​បាត់​បង់​ប្រភព​នៃ​​ការ​ប្រើ​ប្រាស់​ទិន្នន័យ។

ហេតុអ្វី​បាន​ជា​តួ​លេខ​នៃ Version Android មាន​សារៈសំខាន់? ព្រោះ​ថា​វា​ជួយ​ឲ្យ​យើង​បាន​ដឹង​​ថា​ Version ណា​ខ្លះ​​មាន​ការ​ពេញ​និយម​ជាង​គេ និង​ការ​ផ្លាស់​ប្ដូរ​ពី Version ថ្មី​ទៅ Version ចាស់​មាន​ចំនួន​ច្រើន​ប៉ុណ្ណា៕

ចុចអាន ៖ អ្នក​ប្រើ iPhone មើល​វិបសាយ​អាសអាភាស​ច្រើន​ជាង​អ្នក​ប្រើ​ស្មាតហ្វូន Android

ប្រភព៖ fossbytes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់