• 2019-12-21 02:34:20
  • ព័ត៌មាន

ញាក់សាច់! Bugatti មួយគ្រឿងទៀត មកដល់ទឹកដីកម្ពុជា ហើយជាម៉ូដែលពិសេសទៀត

  • 2019-12-21 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គម Facebook ផ្ទុះការចែកចេញរូបថតរថយន្ត Bugatti ថ្មីមួយគ្រឿងទៀត ដែលបានមកដល់ទឹកដីប្រទេសកម្ពុជា។

Bugatti នោះមិនមែនជារថយន្តធម្មតាឡើយ ពោលគឺជាម៉ូដែលពិសេសមួយ ហៅថា Chiron Sport 110 Ans។ រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១១០ នៃការផលិតរថយន្ត Bugatti ដំបូងបង្អស់ តាំងពីឆ្នាំ១៩០៩។

Chiron Sport 110 Ans នេះមានតួខ្លួនជា Carbon fiber ហើយទឹកថ្នាំរបស់វាគឺពណ៌ខៀវចាស់គ្រើម ហៅថា Matt Steel Blue ឬ Steel Blue Carbon, យ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ។

រថយន្តស្ព័ររបស់បារាំងនេះបំពាក់ម៉ាស៊ីន Quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ៤៧៩សេះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតតែ ២០គ្រឿងគត់លើពិភពលោក ជាមួយនឹងតម្លៃចាប់ពី ៣ ២៦០ ០០០ដុល្លារលើទីផ្សារបរទេស៕

អត្ថបទ៖ សេង ឡុង

មតិយោបល់