• 2019-12-19 04:03:57
  • ព័ត៌មាន

មនុស្សចាស់នៅជប៉ុនពាក់ឆ្អឹងខ្នងមេកានិចដើម្បីអាចធ្វើការដល់អាយុខ្ទង់ ៧០ឆ្នាំ

  • 2019-12-19 04:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តីរាយការណ៍នានាបានអះអាងថា មនុស្សវ័យចំណាស់របស់ជប៉ុនកំពុងងាកទៅរកឆ្អឹងខ្នងរ៉ូបូតដើម្បីជួយឱ្យពួកគេធ្វើការងារបានរលូន នៅពេលឈានចូលដល់វ័យចំណាស់។

ប្រទេសអាស៊ីមួយនេះមានប្រជាជនចំណាស់ជាងគេបំផុតនៅលើពិភពលោក ដោយសព្វថ្ងៃជប៉ុនមានប្រជាជនអាយុជាមធ្យមលើសពី ៦៥ ឆ្នាំដល់ទៅចំនួន ២៨ ភាគរយ។

ខណៈដែលរដ្ឋាភិបាលកំពុងពិចារណាបង្កើនអាយុចូលនិវត្តន៍ដល់អាយុ ៧០ ឆ្នាំដើម្បីទប់ទល់នឹងការធ្លាក់ចុះកម្លាំងពលកម្ម មនុស្សដែលជិតចូលនិវត្តន៍ច្រើនឡើងកំពុងប្រើឆ្អឹងខ្នងមេកានិចតម្លៃ ១ ៣០០ ដុល្លារដើម្បីបង្កើនកម្លាំងនិងភាពស្វាហាប់ដើម្បីបន្លាយជីវិតការងាររបស់ពួកគេ។

ដូចឈុតក្រៅសម្រាប់ឧស្សាហកម្មភាគច្រើនដែរ ឆ្អឹងខ្នងមេកានិចនេះគឺពាក់ដូចជាកាបូបស្ពាយអ៊ីចឹង ប៉ុន្តែវាមានទម្ងន់ក្រោម ៤,៥ គីឡូក្រាម ហើយអាចជួយលើកទម្ងន់ដល់ទៅ ២៥ គីឡូក្រាម៕

ប្រភព ៖ rasmeinews.com

មតិយោបល់