• 2019-12-18 07:53:48
  • ព័ត៌មាន

Vivo ប្រកាសចេញទូរសព្ទថ្មីប្រើឈីប 5G របស់ Samsung

  • 2019-12-18 07:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល X30 នៅ​ក្នុង​ប្រទេស​ចិន ដែល​ផ្ដោត​សំខាន់​លើ​ការ​ថត​រូប​ភាព។ ត្រកូល​ថ្មី​នេះ​គឺ​មក​ជំនួស​តំណែង​ត្រកូល X27 ចេញ​កាល​ឆ្នាំ​មុន នឹង​នាំ​យក​នូវ​កាមេរ៉ា​ Periscope, សេវា​ 5G ហើយ​មាន​ចោះ​រន្ធ​កាមេរ៉ា​លើ​អេក្រង់។

Vivo X30 មាន​ពីរ​ប្រភេទ គឺ X30 5G និង X30 Pro 5G។ X30 Pro 5G មាន​បំពាក់​កាមេរ៉ា​​មេ​ទំហំ ៦៤ MP, កាមេរ៉ា​ Periscope កម្រិត ១៣MP អាច​ Zoom Digital បាន​ ៦០​ដង និង Zoom Optical បាន ​៥​ដង, កាមេរ៉ា​ Zoom កម្រិត ៣២MP ដែល​ Zoom បាន​ ២​ដង និង​កាមេរ៉ា Ultra-Wide កម្រិត ៨MP។ វា​ក៏​មាន​ Laser AF ផង​ដែរ ដែល​អាច​ Focus បាន​លឿន​និង​ចាប់​បាន​ត្រូវ។

ប្រព័ន្ធ​កាមេរ៉ា​នេះ​មាន​គួប​ផ្សំ​ដោយ​មុខងារ​ដូច​ជា​ Super Night Mode 2.0, មុខងារ​សម្រាប់​ថត​ព្រះចន្ទ, Super HDR, Slow Motion, Time-Lapse, AI Beauty, ថត​វីដេអូ​កម្រិត 4K និង​មុខងារ​ជា​ច្រើន​ទៀត។

ចំណែក Vivo X30 5G មិន​មាន​​កាមេរ៉ា Periscope នោះ​ទេ ហើយ​ផ្នែក​ផ្សេង​ទៀត​គឺ​ដូច​ជា​ X30 Pro 5G ដែរ។ នៅ​ផ្នែក​ខាង​មុខ​វិញ​គឺ​មាន​​កាមេរ៉ា​ Selfie ដែល​ចោះ​រន្ធ​​អេក្រង់​បង្កប់​ចូល ​មាន​ទំហំ ៣២ MP ដូច​គ្នា។

ស្មាតហ្វូន​ទាំង​ពីរ​គឺ​ដំណើរ​ការ​បន្ទះ​ឈីប​ Exynos 980 របស់ Samsung។ បន្ទះ​ឈីប​នេះ​មាន​​​នូវ​ឈីប​ 5G មក​ស្រាប់​ ហើយ​វា​មាន​ SA និង NSA សម្រាប់​ប្រើ​ជា​មួយ 5G។ ចំពោះ​ RAM មាន​ទំហំ ៨GB ដែល​មាន​អង្គ​ផ្ទុក​ទំហំ ១២៨ GB ឬ ២៥៦ GB។

អេក្រង់​ពួក​វា​មាន​ទំហំ ៦,៤៤ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ ជា​ប្រភេទ​អេក្រង់​ Super AMOLED។ ថាមពល​ថ្ម​មាន​ទំហំ ៤៣៥០ mAh ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ល្បឿន ៣៣ វ៉ាត់,​ មាន​រន្ធ​សាក​ថ្ម USB-C និង​រន្ធ​កាស​ 3.5mm។ ផ្នែក Software វិញ​គឺ​មាន​ Android Pie ជា​មួយ​ស្បែក​ Funtouch OS របស់ Vivo។

X30 5G មាន​តម្លៃ​​ប្រមាណ ៤៧១ ដុល្លារ និង​ប្រមាណ ៥១៤ ដុល្លារ ហើយ X30 Pro មាន​តម្លៃ​ប្រមាណ ៥៧១ ដុល្លារ និង​ប្រមាណ ៦១៤ ដុល្លារ ដែល​ជា​តម្លៃ​ដាក់​លក់​នៅ​ប្រទេស​ចិន៕

ចុចអាន ៖ ប្រកួត​ផ្នែក​កាមេរ៉ា មិន​បង្ហាញ​ម៉ាក​ស្មាតហ្វូន iPhone 11 Pro ដួល​ត្រឹម​ជុំ​ទី ១

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់