• 2019-12-18 06:46:12
  • ព័ត៌មាន

ប្រកួត​ផ្នែក​កាមេរ៉ា មិន​បង្ហាញ​ម៉ាក​ស្មាតហ្វូន iPhone 11 Pro ដួល​ត្រឹម​ជុំ​ទី ១

  • 2019-12-18 06:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ល្បី​ឈ្មោះ​មួយ​រូប​គឺ​លោក Marques Brownlee (MKBHD) បាន​ធ្វើ​ការ​ប្រកួតប្រជែង​បែប Blind Test ទៅ​លើ​គុណភាព​កាមេរ៉ា​នៃ​ស្មាតហ្វូន​កំពូល​ទាំង ១៦ ផ្អែក​តាម​សំឡេង​គាំទ្រ​លើ​បណ្តាញ​សង្គម​ដែល​មាន​ការ​ចូលរួម​ ២ លាន​សំឡេង​លើ Instagram និង ៤ លាន​សំឡេង​ផ្សេង​ទៀត​លើ Twitter។

បញ្ជាក់ថាការ​ប្រកួតប្រជែង​បែប​នេះ​គឺ​មាន​ភាព​យុត្តិធម៌​ខ្លាំង​បំផុត ព្រោះ​អ្នក​អាច​មើល​ត្រឹម​រូបភាព​ដែល​ផ្តិត​ចេញ ហើយ​វាយ​តម្លៃ ពោល​មិន​ដឹង​ជា​មុន​ឡើយ​ថា​រូប​មួយ​នោះ​ថត​ចេញ​ពី​កាមេរ៉ា​នៃ​ស្មាតហ្វូន​ស្លាកយីហោ​មួយ​ណា។

បញ្ជី​ស្មាតហ្វូន​ដែល​មាន​ក្នុង​ការ​ប្រកួត​រួម​មាន៖ OnePlus 7T, ASUS ZenFone 6, Huawei Mate 30 Pro, ASUS ROG Phone 2, Samsung Galaxy Note 10+, Royale Flexpai, Pixel 3a, LG. G8X, Samsung Galaxy S10e, Xiaomi Mi Note 10, iPhone 11 Pro, OnePlus 7T Pro, Pixel 4, Sony Xperia 1, Huawei P30 Pro និង Redmi K20 Pro។

នៅ​ជុំ​ដំបូង​អាច​ថា​លំបាក​សម្រាប់​ iPhone 11 Pro Max បន្តិច ព្រោះ YouTuber ខាង​លើ បាន​ចាប់​គូ​ឲ្យ​ប៉ះ​គ្នា​ជាមួយ​កាមេរ៉ា​របស់ OnePlus 7T Pro។ ជា​លទ្ធផល OnePLus (L) ទទួល​បាន​សំឡេង ៧០ ភាគរយ និង iPhone 11 Pro (K) បាន​សំឡេង ៣០ ភាគរយ​ប៉ុណ្ណោះ។

ពីរ​ម៉ូឌែល​ដែល​តតាំង​នៅ​ជុំ​ចុង​ក្រោយ​បង្អស់​គឺ Galaxy Note 10+ និង Galaxy S10e របស់​ក្រុមហ៊ុន Samsung។ ជា​លទ្ធផល​សម្រេច Note 10+ ឈ្នះ​ការ​ប្រកួត Blind Test បាន​សំឡេង​ចុង​ក្រោយ ៦៧ ភាគរយ និង S10e លេខ​ពីរ​បាន​សំឡេង ៣៣ ភាគរយ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់