- 2019-12-18 03:39:39
- ព័ត៌មាន
ពូទីន នៅប្រើប្រាស់ Windows XP ដែលហួសសម័យយូរឆ្នាំមកហើយ
- 2019-12-18 03:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន នៅប្រើប្រាស់ Windows XP ដែលហួសសម័យយូរឆ្នាំមកហើយ
ចន្លោះមិនឃើញ
លោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅបន្តប្រើប្រាស់ Windows XP ដែលហួសសម័យយូរឆ្នាំ នៅលើកុំព្យូទ័រក្នុងការិយាល័យរបស់លោកនៅវិមានគ្រីមឡាំង និងនៅគេហដ្ឋានរបស់លោកក្បែរទីក្រុងម៉ូស្គូ។ នេះបើផ្អែកតាមរូបភាព បញ្ចេញដោយភ្នាក់ងារសារព័ត៌មានរបស់លោក។
កុំព្យូទ័រទាំងពីរគឺមានរូបភាពនៃប៉មវិមានគ្រីមឡាំង ជាផ្ទាំង Wallpaper លើ Desktop។ លោក Mikhail Klimaryov ប្រធាននៃសមាគមការពារអ៊ីនធឺណិតរុស្ស៊ី បានបញ្ជាក់ថារូបភាពនៃលោក ពូទីន ប្រើប្រាស់កុំព្យូទ័រដំណើរការដោយ Windows XP គឺជាការពិត។ ចំណែកលោក Dmitry Peskov អ្នកនាំពាក្យវិមានគ្រីមឡាំង មិនបានឆ្លើយតបនោះទេ នៅពេលគេចង់ដឹងមូលហេតុដែលលោកពូទីន បន្តប្រើប្រាស់ Windows ហួសសម័យបែបនេះ។
Microsoft បានសម្លាប់ Windows XP ចោលនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៤ ដោយឈប់បញ្ចេញកំណែទម្រង់ថ្មីដើម្បីដោះស្រាយបញ្ហាលើ Windows ជំនាន់នេះតទៀត។ យ៉ាងណាក្ដី Microsoft ត្រូវបង្ខំចិត្តបញ្ចេញកំណែទម្រង់ថ្មីដើម្បីបង្កើនសុវត្ថិភាពនៅឆ្នាំ ២០១៧ ក្រោយពីមេរោគ WannaCry ធ្វើការវាយលុកមួយទំហឹង៕
ចុចអាន ៖ មហាសេដ្ឋីវៀតណាមដំបូងគេសុខចិត្តខាត ៧៧៧ លានដុល្លារក្នុងមួយឆ្នាំដើម្បីម៉ាកឡានវៀតណាម