• 2019-12-17 06:19:03
  • ព័ត៌មាន

អ្នក​គាំទ្រ​បោះ​សុទ្ធ​តែ iPhone 11 Pro Max ឲ្យ​ក្រុម EXO តែ​ចុងក្រោយ Suho ធ្វើ​រឿង​មួយ​នេះ

  • 2019-12-17 06:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ការ​ប្រគំតន្ត្រី "EXplOration" ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ប្រធាន​ក្រុម​ចម្រៀង EXO ​ស្រាប់​តែ​ទទួល​បាន​នូវ​កាដូ​ជាទី​គាប់ចិត្ត​មួយ​គឺ​ iPhone 11 Pro Max ស្រោប​ក្នុង​ប្រអប់​ពី​សំណាក់​អ្នក​គាំទ្រ។

ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៤ ធ្នូ​កន្លង​ទៅ​ បាន​ទាញ​នូវអ្នក​ចូលរួម​ទស្សនា​រាប់​ពាន​នាក់ ក្រោម​ការ​សម្ដែង​នូវ​បទ​ចម្រៀង​ល្បីៗ​ដូច​ជា Tempo, Gravity និង Transformer។

ក្រោយ​បញ្ចប់​ការ​សម្តែង អ្នក​គាំទ្រ​បាន​បោះ​នូវ​កាដូ​ជា​ច្រើន​មក​លើ​ឆាក ហើយ​ក្នុង​ចំណោម​នោះ​ក៏​ស្រាប់​តែ​មាន​ប្រអប់ iPhone 11 Pro Max ថ្មី​ស្រឡាង​មួយ​គ្រឿង​លេច​នៅ​លើ​ឆាក។ Suho ដែល​ជា​ប្រធាន​ក្រុម EXO ក៏​ដើរ​ទៅ​រើស​ប្រអប់​ទូរសព្ទ​នោះ​ឡើង ហើយ​ក្រឡុក​ម្តង​ជា​ពីរ​លើក​រហូត​ដឹង​ច្បាស់​ថា​ខាង​ក្នុង​ប្រាកដ​ជា​មាន​ទូរសព្ទ​ពិត​មែន។

យ៉ាងណាមិញ Suho ពុំ​បាន​ទទួល​យក​វា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​បានទម្លាក់​កាដូ​ដ៏​មាន​តម្លៃ​នៅ​ទីតាំង​ដដែល​។ បញ្ជាក់ថា iPhone 11 Pro Max មាន​តម្លៃប្រមាណ ១ ០៩៩ ដុល្លារលើទីផ្សារអាមេរិក៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់