• 2019-12-16 07:38:59
  • ព័ត៌មាន

មកដឹងតម្លៃ Toyota Highlander ឆ្នាំ២០២០ ទើបចេញលក់ក្តៅៗ

  • 2019-12-16 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានប្រកាសជាផ្លូវការនូវតម្លៃរថយន្ត Highlander ស៊េរីឆ្នាំ២០២០ គឺចាប់ពី ៣៤ ៦០០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក។

ថ្លៃជាងស៊េរីឆ្នាំ២០១៩ ប្រមាណ ២ ៧៧០ដុល្លារ រថយន្ត Toyota Highlander ថ្មីនេះ បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា ចង្កៀង LED, កញ្ចក់ក្រោយពណ៌ខ្មៅ, យ៉ាន់ Alloy ១៨អ៊ីង, កៅអីចុចសារ៉េ៨ទិស, អេក្រង់ Touchscreen ៨អ៊ីង, អាចភ្ជាប់ជាមួយមុខងារ Android Auto, Apple CarPlay និង Amazon Alexa, ប្រព័ន្ធសំឡេង ៦គ្រាប់, កុងទ័រជីឌីថល ៤,២អ៊ីង និងកៅអីអង្គុយ ៣ជួរ។

ក្រៅពីនោះ វាក៏បំពាក់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួសការបើកបរ Toyota Safety Sense 2.0 ដោយក្នុងនោះរួមមានមុខងារដូចជា Pre-collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Lane Tracing Assist, Automatic High Beam Headlights, Full-speed Range Dynamic Radar Cruise Control, Road Sign Assist និង Cyclist Detection System ផងដែរ។

គួរបញ្ជាក់ថា Highlander ឆ្នាំ២០២០ ចែកចេញជា ៥ម៉ូដែល គឺ Highlander L តម្លៃចាប់ពី ៣៤ ៦០០ដុល្លារ, Highlander LE តម្លៃចាប់ពី ៣៦ ៨០០ដុល្លារ, Highlander XLE តម្លៃចាប់ពី ៣៩ ៦០០ដុល្លារ, Highlander Limited តម្លៃចាប់ពី ៤៣ ៦៥០ដុល្លារ និង Highlander Platinum តម្លៃចាប់ពី ៤៦ ៨៥០ដុល្លារ។

Toyota Highlander ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ហើយក៏មានជម្រើសម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី២ មានកម្លាំង ២៤៣សេះ។ វាមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់