• 2019-12-16 07:15:21
  • ព័ត៌មាន

Lexus NX ជំនាន់ក្រោយ នឹងដូររាងថ្មី ហើយអាចមានប្រភេទសាកភ្លើងទៀត!

  • 2019-12-16 07:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus NX គឺជារថយន្ត SUV ខ្នាតតូចប្រណីត ដែលបង្ហាញខ្លួននៅចុងឆ្នាំ២០១៤ ជាស៊េរីឆ្នាំ២០១៥។ កាលពីឆ្នាំមុន រថយន្ត NX បានលក់ដាច់សរុបចំនួន ៦២ ០៧៩គ្រឿងនៅសហរដ្ឋអាមេរិក យកឈ្នះលើគូប្រជែង BMW X3 ដែលលក់ដាច់ត្រឹម ៦១ ៣៥១គ្រឿងប៉ុណ្ណោះ។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា រថយន្ត NX ជំនាន់ថ្មី នឹងចូលសង្វាក់ផលិតកម្មនៅខែកក្កដា ឆ្នាំ២០១៩ ក្នុងរោងចក្រ Toyota Motor Kyushu's Miyata ប្រទេសជប៉ុន។ វាក៏នឹងមានផលិតនៅក្នុងប្រទេសកាណាដាផងដែរ។

របាយការណ៍ខាងលើក៏អះអាងទៀតថា SUV ប្រណីតនេះនឹងប្រើគ្រោងឆ្អឹងថ្មី GA-C Platform ដូចទៅនឹង Lexus UX ដែរ។ ថ្វីបើមិនទាន់មានរូបថតបែប spy shot, render ឬ reaser ប៉ុន្តែ NX ជំនាន់ក្រោយនឹងផ្លាស់ប្តូររូបរាងថ្មី ជាមួយស្ទីលប្រចាំត្រកូល Lexus។

ក្រៅពីនេះ NX អាចនឹងផ្តល់ជម្រើសម៉ូដែលថ្មី គឺ NX 300h ដែលប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៩៤សេះ។ លើសពីនេះទៅទៀត NX ស៊េរីឆ្នាំ២០២១ ឬ២០២២ ទំនងចេញម៉ូដែលសាកភ្លើង Plug-in Hybrid ដំបូងបង្អស់ក្នុងត្រកូល Lexus ទៀតផង៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់