• 2019-12-16 02:30:44
  • ផលិតផលថ្មី

Honda Air Blade ចេញស៊េរីថ្មីម៉ាស៊ីន ១៥០ សេសេ តម្លៃជាង ២៣០០ ដុល្លារ

  • 2019-12-16 02:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​បំផុត ម៉ូតូ Honda Air Blade មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​​ចំណុះ ១៥០ សេសេ ដែល​ម៉ូតូ​ស៊េរី​ថ្មី​នេះ​បាន​បង្ហាញ​នៅ​ប្រទេស​វៀតណាម​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី ២១ ខែ​ធ្នូ។

Air Blade ស៊េរី​ថ្មី​គឺ​មាន​ពីរ​ប្រភេទ ដោយ​មាន​ប្រភេទ​ម៉ាស៊ីន ១២៥ សេសេ កម្លាំង​ ១១,២ សេះ និង ម៉ាស៊ីន ១៥០ សេសេ បង្កើត​កម្លាំង​បាន​ ១៣ សេះ ដែល​ម៉ាស៊ីន​នេះ​គឺ​យក​មក​ពី​ម៉ូដែល Honda SH។ ប្រភេទ ១៥០ សេសេ មាន​បំពាក់​ហ្វ្រាំង ABS នៅ​ផ្នែក​ខាង​មុខ ចំណែក​ប្រភេទ ១២៥ សេសេ នៅ​ប្រើ​ប្រាស់​ហ្វ្រាំង CBS ដដែល។

ចំពោះ Air Blade 125 គឺ​មាន​តម្លៃ​​ប្រមាណ ១​ ៧៧១ ដុល្លារ​សម្រាប់​ប្រភេទ​ធម្មតា និង​ប្រមាណ ១ ៨២២ ដុល្លារ សម្រាប់​ប្រភេទ​ពិសេស Special Edition។ សម្រាប់ Air Blade 150 គឺ​មាន​តម្លៃ​​ប្រមាណ ២ ៣៧២ ដុល្លារ សម្រាប់​ប្រភេទ​ធម្មតា និង​​ប្រមាណ ២ ៤២៤ ដុល្លារ​សម្រាប់​ប្រភេទ​ពិសេស៕

ចុចអាន ៖​ មកដឹងតម្លៃម៉ូតូ GPX POPz 125cc ស៊េរីថ្មីឆ្នាំ ២០២០ ទើបចេញលក់ក្តៅៗ!

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់