• 2019-12-11 04:52:11
  • ព័ត៌មាន

មិនធម្មតា! វៀតណាម ផលិតបាននាវាមុជទឹកខ្លួនឯង អាចមុជជម្រៅ៦០ម៉ែត្រ

  • 2019-12-11 04:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ វៀតណាម បានដាក់បង្ហាញនាវាមុជទឹកដែលផលិតឡើងដោយខ្លួនឯង ដោយឲ្យឈ្មោះថា "Truong Sa-01”។

នាវាមុជទឹក Truong Sa-01 នេះ ត្រូវបានផលិតឡើងដោយអតីតសាស្រ្តាចារ្យផ្នែកវិស្វកម្មកប៉ាល់ Nguyen Quoc Hoa នៃសកលវិទ្យាល័យ Hanoi University។ បច្ចុប្បន្នលោកគឺជាអ្នកជំនួញ និងផលិតកប៉ាល់ នៅក្នុងខេត្ត Thai Binh ប្រទេសវៀតណាម។

គួរបញ្ជាក់ថា គម្រោតផលិតនាវាមុជទឹកនេះក៏ទទួលបានជំនួយ និងការគាំទ្រពីរដ្ឋាភិបាល និងកងទ័ពជើងទឹកវៀតណាមផងដែរ។ Truong Sa-01 មានប្រវែង ៥,៨ម៉ែត្រ និងទទឹង ១,៧ម៉ែត្រ អាចមុជទឹកជម្រើស ៦០ម៉ែត្រ និងអាចបញ្ជាពីចម្ងាយដល់ ៨០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ នាវាមុជទឹកខាងលើអាចបើកបររហូតដល់ទៅ ១៨ម៉ោងឯណោះ ដំណើរការដោយអាគុយ ដែលសាកភ្លើងពីម៉ាស៊ីនម៉ាស៊ូតកម្លាំង ១៨០សេះ។ នៅក្នុងកាប៊ីនរបស់វា ក៏មានធុងផ្ទុកសម្ភារៈ និងទប់លំនឹងនាវា ព្រមទាំងប្រព័ន្ធ AIP (Air-independent Propulsion) ទៀតផង៕

ប្រភព៖ facebook ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់