- 2019-12-11 04:49:35
- ព័ត៌មាន
ទូរសព្ទនេះតម្លៃក្រោម ១៦០ ដុល្លាទេ ល្មមប្រើហើយកាមេរ៉ាក៏អ៊េមទៀត!
- 2019-12-11 04:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទនេះតម្លៃក្រោម ១៦០ ដុល្លាទេ ល្មមប្រើហើយកាមេរ៉ាក៏អ៊េមទៀត!
ចន្លោះមិនឃើញ
បើនិយាយពីទីផ្សារស្មាតហ្វូន ពិតជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់។ ទូរសព្ទជាច្រើនម៉ាក ច្រើនស៊េរីបានសម្ពោធនៅក្នុងឆ្នាំនេះ ជាពិសេសប្រសិនជា យើងមានថវិកាសមល្មម តើប្រភេទទូរសព្ទម៉ូដែលណា អាចសាកសមនឹងតម្លៃដែលត្រូវនឹងទិញមកប្រើ?
ជាមួយនឹងការប្រកួតប្រជែង តម្លៃរបស់ស្មាតហ្វូននៅលើទីផ្សារក៏រឹតតែខ្លាំងឡើងៗ ក្រុមហ៊ុន Realme ក៏បាននាំយកនូវម៉ូដែលស៊េរី realme 5 និង realme ដទៃទៀតជាមួយនឹង កម្លាំង ឈីប ខ្លាំងអស្ចារ្យដែលជាអាវុធពិសេសសម្រាប់យកមកប្រកួតប្រជែងក្នុងទីផ្សារទូរសព្ទដៃ ដែលមានកាមេរ៉ាក្រោយរហូតដល់ទៅ ៤ គ្រាប់ ចាប់ពីតម្លៃ ១៥៩ ដុល្លាឡើងទៅ។ តោះ!! មកមើលទាំងអស់គ្នាលក្ខណៈសម្បិត្ត (specs) របស់ស្មាតហ្វូន realme ដូចខាងក្រោម៖
សមត្ថភាពកម្លាំងរបស់ Realme 5 ៖
ស្មាតហ្វូន Realme 5 បំពាក់ដោយបន្ទះឈីប Snapdragon 665 ជាធម្មតានឹងមានគេសួរថា៖ តើបន្ទះឈីបល្អអាចយកធ្វើអ្វីបានខ្លះ? បន្ទះឈីបល្អគឺ តែងតែធ្វើឱ្យការប្រតិបត្តិការមានស្ថេរភាពជាពិសេសនៅពេលលេងហ្គេម ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនប្រហែលជាមិនបានដឹងនោះគឺ បន្ទះឈីបដែលល្អនោះគឺជួយកាត់បន្ថយការប្រើប្រាស់ ថាមពលថ្មឲ្យអស់តិច។ នេះមានន័យថាបន្ទះឈីបល្អ មិនត្រឹមតែជួយឲ្យទូរសព្ទដំណើរការលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើថាមពលថ្ម អាចប្រើប្រាស់បានយូរថែមទៀតផង។ ឈីប Snapdragon 665 ទទួលបានពិន្ទុដល់ ៧.៧១៩ ខណៈពេលដែលការធ្វើតេស្តក្រាហ្វិច T-Rex នៅ GFXbench អាចគ្រប់គ្រងបានរហូតដល់ ៥០ ហ្វ្រេមក្នុងរយៈ១វិនាទី នៅក្នុងជំនាន់ PCMark ។ បើប្រៀបធៀបទៅនឹង Helio P70 ជាទូទៅឈីប Snapdragon 665 មានពិន្ទុល្អប្រសើរជាងនៅក្នុងការលេងហ្គេមប៉ុន្តែសម្រាប់ស៊ីភីយូវិញ (CPU) គឺប្រហាក់ប្រហែលគ្នា។
កម្លាំងថ្ម ៥០០០ មីលីអំពែម៉ោង (mAh) សម្រាប់ Realme 5
realme 5 មានកម្លាំងថ្ម រហូតដល់ ៥០០០ មីលីអំពែម៉ោងអាចប្រើប្រាស់បានយូរ ធ្វើឲ្យអ្នករីករាយក្នុងការលេងកម្សាន្តជាមួយនឹងទូរសព្ទរបស់អ្នកបានពេញមួយថ្ងៃ។ ជាមួយថាមពលដ៏អច្ឆរិយនេះអ្នកអាចលេង ហ្គេមផាប់ជី (PUBG) គ្មានការព្រួយបារម្ភបានរហូតដល់ ៨ ម៉ោង ធានាថាបាញ់រហូតដល់ខ្ជិលតែម្តង ឬអ្នកអាចប្រើប្រាស់ថាមពលថ្មនេះយកទៅមើលវីដេអូវិញបានរហូតដល់ ២០ ម៉ោង ឬក៏អាចស្តាប់ចម្រៀងបាន រហូតដល់ ៣០ ម៉ោងឯណោះ និយាយទៅធានាថាមិនឲ្យទាស់ចិត្តរឿងអស់ថ្ម។ ជាមួយថ្មភ្លោះ និងបន្ទះដែកមិនច្រេះ អាចជួយការពារនូវសុវត្ថភាពកម្តៅទូរសព្ទ។ សម្រាប់វត្ថុធាតុដើមដែលការពារកម្តៅទូរសព្ទត្រូវបានប្រើដើម្បីស្រោបជុំវិញស៊ុមមកតែម្តង។
កាមេរ៉ា ៤ គ្រាប់តម្លៃ ១៥៩ ដុល្លារលើRealme 5
អ្វីៗដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ស្មាតហ្វូន Realme 5 គឺជាទូរសព្ទដំបូងគេបង្អស់ដែលបំពាក់កាមេរ៉ាចំនួន ៤ គ្រាប់ត្រូវបានដាក់លក់ក្នុងតម្លៃធូរថ្លៃលើទីផ្សារប្រទេសកម្ពុជា។ ចំណែកភាពល្បីល្បាញរបស់ក្រុមហ៊ុនទូរស័ព្ទដៃ Realme ក៏កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអតិថិជនផងដែរ។
ទូរសព្ទ realme ក៏បានភ្ជាប់ជាមួយកាមេរ៉ាទូលាយ ៨ មេហ្គាភិចសែលអាចថតរហូតដល់ ១១៩ ដឺក្រេនៃរូបភាពដែលបានថត និងកាមេរ៉ាឡែនម៉ាក្រូទំហំ ២ មេហ្គាភិចសែលសម្រាប់ការថតរូបជិត បានយ៉ាងច្បាស់ល្អ។ កាមេរ៉ាគោលកម្រិត (aperture) f/1.8 និង PDAF ដែលអាចចាប់កម្រិតរូបភាពបានច្បាស់និងរហ័ស។ កាមេរ៉ាគោលទំហំ ១២ មេហ្គាភិចសែល និងកាមេរ៉ាទំហំ ២ មេហ្គាភិចសែល។
-ឡេនទូលាយ (Ultra-wide-angle) មិនអាចចាប់រូបភាពដោយស្វ័យប្រវត្តបានល្អដូច កាមេរ៉ាដើមនោះទេ ប៉ុន្តែវាមានសមាសភាពសំរាប់ថតរូបពេលយប់បានល្អជាមួយនឹងមុខងារ ( Nightscape)។
-ឡេន Macro ដែលមានកម្រិតអាប់ភិចឆើ (aperture) តូចរហូតដល់ f/2.8 អាចឲ្យអ្នកផ្តិចយករូបភាពដែលនៅកៀកក្នុងកំរិតជិតបំផុត នឹងគុណភាពច្បាស់ល្អ នៅពេលដែលមានពន្លឺគ្រប់គ្រាន់។
បច្ចុប្បន្ននេះ realme 5 គឺជាស្មាតហ្វូនមួយនេះបំពាក់ជាមួយកាមេរ៉ា ៤ គ្រាប់ថ្ម ៥០០០ មីលីអំពែម៉ោង(mAh) និងបន្ទះឈីបមានថាមពលខ្លាំង និងតម្លៃសមរម្យទៀតផង ដូចនេះហើយ វានឹងជាជម្រើសដំបូងល្អបំផុតដែលអ្នកគួរពិចារណា៕