• 2019-12-11 03:55:52
  • ព័ត៌មាន

ចប់​ត្រឹម​ហ្នឹង​ហើយ Microsoft និយាយ​ពាក្យ​លា ទៅ​កាន់ Windows Mobile ហើយ!

  • 2019-12-11 03:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាន់​ចុង​ក្រោយ​បង្អស់​ Windows 10 Mobile ​ត្រូវ​បាន​ក្រុមហ៊ុន Microsoft ​ប្រកាស​បញ្ចប់​ការ​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ត្រឹមប៉ុណ្ណេះ ។ ជា​ការ​ពិត​អ្នក​កំពុង​មាន​ឧបករណ៍​ឈរ​លើ​ជំនាន់​នោះ អាច​បន្ត​ប្រើប្រាស់​បាន​ដដែល ប៉ុន្តែ​នឹង​លែង​ទទួល​បាន​ការ​អាប់ដែត​កំណែ​ថ្មី​ទៀត​ហើយ។

សម្រាប់​ប្រភេទ​កម្មវិធី​សំខាន់ Office ដែល​មាន​ទាំង Word, Excel, PowerPoint និង OneNote ​លើ Windows Mobile នឹង​បញ្ចប់​ទទួល​ការ​អាប់ដែត​ទាំង​ស្រុង​ ត្រឹម​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២១។

ក្រុមហ៊ុន​អាមេរិក​ក៏​ទទូច​ណែនាំ​ទៅ​កាន់​អតិថិជន​ខ្លួន​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​ ទៅ​ប្រើប្រាស់​ឧបករណ៍​ដទៃ ដែល​ដំណើរការដោយ Android ឬ iOS វិញ។

គួររំឭក​ថា Windows 10 Mobile គឺ​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Microsoft ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៥ គាំទ្រ​លើ​ស្មាតហ្វូន Lumia 950, 950 XL និង 550 ចេញ​ពី​ប្រអប់​ស្រាប់។ ការ​ប្រកាស​បញ្ឈប់​ការ​គាំទ្រ​នៃ Windows Mobile ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០១៨ លើ​ជំនាន់ Windows Phone 8.1 មក​ម្ល៉េះ ហើយ​ទី​បញ្ចប់​គឺ Windows 10 Mobile នេះ​ផ្ទាល់​ដែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់៕​

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់