- 2019-12-11 03:52:33
- ព័ត៌មាន
មកថ្មីទៀតហើយ! តោះម្ចាស់ iPhone/iPad ដំឡើងទៅកាន់ iOS 13.3 ទាំងអស់គ្នា
- 2019-12-11 03:52:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកថ្មីទៀតហើយ! តោះម្ចាស់ iPhone/iPad ដំឡើងទៅកាន់ iOS 13.3 ទាំងអស់គ្នា
ចន្លោះមិនឃើញ
កាលពីយប់មិញក្រុមហ៊ុន Apple បានបន្តចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិជំនាន់ថ្មី iOS 13.3 ដែលវាជាកំណែកែប្រែចុងក្រោយធំមួយផ្សេងទៀត បន្ទាប់ពីមានការប្រកាសជាបន្តបន្ទាប់តាំងពីជំនាន់ iOS 13.0 ដំបូងកាលពីខែវិច្ឆិកា។
មុខងារថ្មីសំខាន់បំផុតលើ iOS 13.3 គឺបន្ថែមការគ្រប់គ្រងលើការដាក់កំហិតប្រើប្រាស់នៃឧបករណ៍សម្រាប់កូនៗរបស់អ្នក Screen Time ក៏ដូចជាផ្លាស់ប្តូរបន្ថែមលើកម្មវិធី Apple News និង Stock។
ក្រៅពីការបន្ថែមមុខងារថ្មី Apple ក៏ជួសជុលនូវចន្លោះប្រហោងដែលកើតមានលើកំណែចាស់និងពង្រឹងប្រព័ន្ធសុវត្ថិភាពឲ្យល្អប្រសើរមួយកម្រិតថែមទៀតផងដែរ។
ស្ថិតក្នុងទំហំអាប់ដែតជិត ៧០០MB ប្រព័ន្ធ iOS ចុងក្រោយអាចធ្វើការដំឡើងទៅបានតាមរយៈប្រព័ន្ធ OTA (Over-the-Air) ក្នុង Settings ទាំងសម្រាប់ iPhone និង iPad៕
អានអត្ថបទ: