• 2019-12-06 01:57:03
  • ព័ត៌មាន

ស្មាតហ្វូនថ្មីរបស់ Huawei តម្លៃ ២៥៩ ដុល្លារ តែសមត្ថភាពវិញកប់ខ្លាំង!

  • 2019-12-06 01:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ២បានបញ្ចេញអាវុធសំងាត់ថ្មីមួយទៀតរបស់ខ្លួនគឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ប៉ុណ្ណោះដើម្បីវាយលុកទីផ្សារស្មាតហ្វូនកម្ពុជា។

Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែលបានកុម្ម៉ង់ទុកនឹងទទួលបានស្មាតហ្វូននៅថ្ងៃទី ១២ ខែ ១២ ២០១៩ រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) និងស៊ីមកាត Smart លេខពិសេសផងដែរ។ ដើម្បីធ្វើការ​កុម្ម៉ង់​បានសូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និង ហាងលក់ទូរសព្ទនៅក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នក។

ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ Huawei នេះមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM វិញដល់ទៅ 128GB និង អាចបន្ថែម​​មេម៉ូរី​​រហូតដល់ 512GB ទៀតផង។ កាន់តែពិសេស HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន៣គ្រាប់, ប្លង់ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និង ប្លង់ព្រាល (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MP ឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់បានពេញ១ថ្ងៃ៕

អត្ថបទ៖ សុខហេង

មតិយោបល់