• 2019-12-05 10:04:47
  • ព័ត៌មាន

vivo NEX 3 ជាស្មាតហ្វូនលេងហ្គេមដ៏ខ្លាំងក្លាបំផុតក្នុងការប្រកួតផ្តាច់ព្រ័ត្រ PUBG MOBILE

  • 2019-12-05 10:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន vivo ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ជា​ផ្លូវការ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​ថ្មី PUBG MOBILE Club Open 2019 Fall Split ក្រុមហ៊ុន​បាន​នាំ​យក​នូវ​ស្មាតហ្វូន​ស៊េរីថ្មី NEX 3 ដែល​មាន​សមត្ថភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​ការ​ជួយ​អ្នក​ប្រកួត​នៅ​ក្នុង​ការ​លេងហ្គេម​បាន​យ៉ាង​រលូន​បំផុត។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ​ដែល​ក្នុង​ការ​ប្រកួត​នេះ​មាន​ ១៦ ក្រុម ដែល​ធ្វើ​ការ​ប្រកួត​ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​សរុប​ដល់​ទៅ ២,៥ លាន​ដុល្លារ​អាមេរិក។

NEX 3 គឺ​ជា​ស្មាតហ្វូន​ថ្នាក់​ប្រណីត​ Flagship ​ម៉ូដែល​​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន vivo ស្ថិត​នៅ​ក្នុង​គ្រួសារ​នៃ​ត្រកូល NEX series ហើយ​បើ​ក្រឡេក​មើល​ទៅ​លើ​ការ​ឌីស្សាញ​រូប រាង​របស់​វា​ គឺ​ពិត​ជា​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុ​ខ​គេ​ជា​ច្រើន​ទៀត ដែល​នឹង​ធ្វើ​ការ​ពង្រឹង​ទៅ​លើ​សមត្ថភាព​របស់​អ្នក​លេង​ហ្គេម​​ឲ្យ​ឈាន​ទៅ​ដល់​កម្រិត​កំពូល​នៅ​ក្នុង​ការ​ប្រកួត​នេះ​ថែម​ទៀត។

ស្មាតហ្វូន NEX 3 ភ្ជាប់​ជា​មួយ​នឹងមុខងារ Gaming Optimizer ដែល​ធ្វើ​ការ​បង្កើន​ល្បឿន​ទៅ​លើ​ការ​លេង​ហ្គេម​កាន់​តែ​ប្រសើរ​ជាង​មុន និង​អស្ចារ្យ​ជាង​មុន​ដែល​ពួក​គេ​នឹក​ស្មាន​មិនដល់។ ការ​ភ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​ក្នុង​ការ​លេង​ហ្គេម​កាន់​ខ្លាំង​ក្លា​ជាង​មុន​សម្រាប់​ជួយ​ឲ្យ​អ្នក​លេង​ហ្គេម​ឈ្នះ​ក្នុង​ការ​ប្រកួត​ស្មាតហ្វូន​ស៊េរី​ថ្មី NEX 3 នេះ​មាន​ការ Upgrade ទៅ​លើ​មុខងារ​ក្នុង​ការ​លេង​ហ្គេម​ជា​ច្រើន​តាម​រយៈ​ការ​ផ្តល់​នូវ Functions ជា​ច្រើន​ដូចជា Multi-Turbo Engine ដែល​មាន​ការ​បញ្ចូល​គ្នា​នូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ហ្គេម​ជា​ច្រើន​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​លេង​ហ្គេម​ដ៏​អស្ចារ្យ​មិន​ធម្មតា​ឡើយ។

ស្មាតហ្វូន​នេះ​ក៏​មាន​មុខងារ Turbo Mode ដែលរចនា​ឡើងយ៉ាង​ពិសេស​សម្រាប់​ហ្គេម PUBG MOBILE នេះ។ នៅ​ពេល​ដែល​មុខងារ​នេះបើកដំណើរការ​នោះ សម្រាប់​មុខងារ Display Optimization នឹង​ធ្វើ​ការ​ទ្រទ្រង់​ដល់​ទៅកម្រិត PUBG MOBILE ជា​មួយ​នឹងកម្រិត frame rate ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ថែមទៀត។ នេះ​គឺ​ជា​មុខងារ​ផ្តាច់​មុខ​ដែល​ជា​ការសហការគ្នារវាងក្រុមហ៊ុនVIVO និង​ក្រុមហ៊ុន PUBG MOBILE ។ ស្មាតហ្វូន​នេះ​ក៏​មាន​ភ្ជាប់​ជា​មួយ​នឹងមុខងារ Ultra Game Mode ដែល​ធ្វើ​ការ​បិទ​ទៅ​លើ messages និង alerts ដែល​ធ្វើ​​ឲ្យ​អ្នកលេងហ្គេមជាច្រើន​អាច​ធ្វើការផ្តោត​តែ​ទៅ​លើ​ការ​លេង​ហ្គេម​នឹង​ធ្វើ​​ឲ្យ​ពួក​គេ​ទទួលបាន​ជ័យ​ជម្នះ​ផង​ដែរ​។

សម្រាប់​មុខងារ​កំពូលៗ​ជា​ច្រើន​ទៀត​នៅ​លើ​ស្មាតហ្វូន NEX 3 នេះ​មាន​ដូច​ជា​ការ​ប្រើប្រាស់​ជាមួយ​អេក្រង់​ទឹកធ្លាក់​គែម​កោង Waterfall FullView™ Display ដែល​មាន​អេក្រង់​ធំ​ដល់​ទៅ៩៩,៦% បើ​ធៀប​ជា​មួយ​នឹង​តួ​ខ្លួន​របស់​ស្មាតហ្វូន​នេះ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​លេងហ្គេម​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ការ​លេងហ្គេម​ដ៏​អស្ចារ្យ​ដែល​ពួកគេ​នឹក​ស្មាន​មិន​ដល់​ថែម​ទៀត។

ស្មាតហ្វូន NEX 3 នេះ មាន​ភ្ជាប់​ជា​មួយ​នឹង​កាមេរ៉ា​ទំហំ ៦៤MP Main Camera ជា​មួយ​នឹង ១៣MP Wide-Angle Camera និង ១៣MP Telescopic Camera។ វា​ទ្រទ្រង់​ទៅ​លើ​មុខងារ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​រូបភាព​នេះ​ច្បាស់​កម្រិត​ HD និង​ការ​ថត​បាន​យ៉ាង​ស្រស់ស្អាត​ងាយ​ស្រួល​មែន​ទែន។

រលក​សញ្ញា Dual Wi-Fi ដែល​ធ្វើ​ឲ្យ​ការ​លេងហ្គេម​ដំណើរ​ការ​បាន​យ៉ាង​រលូន​ជាមួយ​នឹង​បច្ចេកវិទ្យា​ dual WLAN Acceleration technology នៅ​លើ​ស្មាតហ្វូន​ស៊េរី​ថ្មី NEX 3 នេះ​ដែល​ប្រើប្រាស់​នូវ​រលក​សញ្ញា dual WiFi signal networks នៅ​ក្នុង​ពេល​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ការ​លេងហ្គេម​គឺ​ដំណើរ​ការ​បាន​យ៉ាង​រលូន​ដោយ​គ្មាន​ការ​ពន្យារពេល ឬ​រអាក់រអួល​អ្វី​នោះ​ទេ។ ​ស្មាតហ្វូន NEX 3 នេះ​មាន​ភ្ជាប់​ជា​មួយ​នឹង ២,៤GHz និង ៥GHz WiFi និង​ប្រើប្រាស់​នូវ algorithms កម្រិត​ខ្ពស់​ក្នុង​ការ​បង្កើន​ទៅ​លើ​ការ​ដំណើរ​ការ​ក្នុង​បណ្ដាញ Network ដើម្បី​កាត់​បន្ថយ​ទៅ​លើ​ការ​ពន្យារពេល និង​បង្កើន​ទៅ​លើ​ល្បឿន​ក្នុង​ការ​ដោនឡូដ​ថែម​ទៀត។ នៅពេល​ដែល​បច្ចេកវិទ្យា Dual WLAN Acceleration technology នេះ​ដំណើរ​ការ​នោះ វា​នឹង​ពង្រឹង​ទៅ​លើ​ល្បឿន​នៃ​ការ​លេង​ហ្គេម​កាន់​តែ​ប្រសើរ​ជាងមុន។

ស្មាត​ហ្វូន NEX 3 នេះ​ធ្វើ​ការ​បង្កើន​ទៅ​លើ​ល្បឿន​ក្នុង​ការ​ដោនឡូដ​ដល់​ទៅ​ជាង​ ១៥០០Mbps និង​ល្បឿន​ក្នុង​ការ upload ដល់​ទៅ​ជាង ១៤០ Mbps ។ តាម​ការ​បញ្ជាក់​នៅ​ក្នុង​បន្ទប់​ពិសោធន៍​នោះ កម្រិត​ Latency របស់​វា​មាន​ការ​ធ្លាក់​ចុះ ២៥% ដែល​ធ្វើ​ឲ្យ​ការ​លេង​ហ្គេម​គឺ​រលូន​ខ្លាំង​មែន​ទែន។

ស្មាតហ្វូន​ថ្មី​នេះ ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Snapdragon 855+ និង UFS 3.0 high-speed flash memory ដែល​ធ្វើ​ឲ្យ​ការ​គណនា​កាន់​តែ​រលូន និង​ការ​ដំណើរ​ការ​ទៅ​លើ​មុខងារ multitasking បាន​ល្អ​ជាងមុន និង​ការ​បង្កើន​ប្រសិទ្ធិ​ភាព​លឿន​ជាង​មុន​ដល់​ទៅ ១១០% ។ ស្មាតហ្វូន NEX 3 ក៏​ប្រើប្រាស់​នូវ​ម៉េមូរី​ទំហំ 8GB+256GB storage ផង​ដែរ។ ស្មាតហ្វូន NEX 3 នេះ​មាន​ភ្ជាប់​ជាមួយ​នឹង​ថាមពល​ថ្ម​ទំហំ ៤៥០០ mAh និង​ទ្រទ្រង់​នូវ​បច្ចេកវិទ្យា​ ២២,៥ វ៉ាត់​ Vivo FlashCharge និង​បច្ចេកវិទ្យា C-DRX power-saving​ ថែមទៀត៕

មតិយោបល់