• 2019-12-05 08:00:03
  • ព័ត៌មាន

រថយន្តប្រើអ៊ីដ្រូហ្សែន Hyundai Nexo បង្កើតកំណត់ត្រាពិភពលោកថ្មី

  • 2019-12-05 08:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលក្រុមហ៊ុនរថយន្តជាច្រើនកំពុងផ្តោតលើរថយន្តអគ្គិសនី ក្រុមហ៊ុនដូចជា BMW, Honda, Toyota និង Hyundai កំពុងសម្ងំធ្វើការលើរថយន្តប្រើអ៊ីដ្រូហ្សែនយ៉ាងស្ងៀមស្ងាត់ និងអត់ធ្មត់បំផុត។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រថយន្តប្រើអ៊ីដ្រូហ្សែន Hyundai Nexo បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដោយអាចបើកបរបានចម្ងាយ ៧៧៨គីឡូម៉ែត្រ បន្ទាប់ពីចាក់អ៊ីដ្រូហ្សែនមួយពេញធុងសាំងរថយន្ត។

កំណត់ត្រានេះត្រូវបានធ្វើឡើងដោយលោក Bertrand Piccard ដោយធ្វើដំណើរពីស្ថានីយអ៊ីដ្រូហ្សែន FaHyence ស្ថិតក្នុងសង្កាត់ Sarreguemines នៃទីក្រុងបារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩ ហើយបានទៅដល់សារមន្ទីរ National Air and Space Museum of France ក្នុងសង្កាត់ Le Bourget។

សូមបញ្ជាក់ឲ្យដឹងថា រថយន្តអ៊ីដ្រូហ្សែន ខុស​ពី​រថយន្ត​អគ្គិសនី​ធម្មតា ដោយវា​អាច​បង្កើត​ថាមពល​អគ្គិសនី​ដោយ​ខ្លួន​ឯង តាមរយៈការប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន​ ហើយ​បញ្ចេញ​នូវ​ចំហាយ​ទឹក​ទៅ​បរិស្ថាន៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់