• 2019-12-05 04:50:27
  • ព័ត៌មាន

Redmi K30 នឹងញាត់គ្រឿងសុទ្ធតែខ្លឹមៗជាពិសេសសាកភ្លើងលឿនខ្លាំងណាស់

  • 2019-12-05 04:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះនៅលើគេហទំព័របច្ចេកវិទ្យាជាច្រើនបានរំលេចចេញលក្ខណៈសម្បត្តិរបស់ Redmi K30 ជាបន្តបន្ទាប់សឹងតែជិតអស់ទៅហើយ។ K30 នឹងបំពាក់ដោយ អេក្រង់ដែលមានល្បឿន Refresh Rate 120Hz ដែលជាអេក្រង់ទំហំ ៦,៦ អ៊ិញ។

ផ្នែកខាងក្រោយ

K30 នឹងបង្កប់បច្ចេកវិទ្យាសាកភ្លើងលឿន(30W fast charging) អាចសាកពេញដល់ ១០០% ចាយពេល ១ ម៉ោងគត់ មកព្រមជាមួយមានថាមពលថ្ម ៤៥០០ មីលីអំពែម៉ោង។(បើតាមការបញ្ជាក់ពីក្រុមហ៊ុន ស្មាតហ្វូនថ្មីនឹងដាក់បច្ចេកវិទ្យា 30W rapid charging មានសមត្ថភាពខ្ពស់ជាង fast charging ដល់ទៅ ៩៧% មាន QC និង PD) ចំណែករូបរាងវិញប្លែកពីពី K20 ដោយកាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៦៤ មេហ្គាភិចសែល មានជម្រើសពណ៌ផ្កាឈូកយ៉ាងស្រស់បំព្រងតែម្តង។

ស្មាតហ្វូនថ្មីរបស់ Xiaomi នេះនឹង​បំពាក់បន្ទះឈីប Snapdragon 765G SoC និងមានជម្រើស RAM 4GB/8GB ផងដែរ។ ជាងនេះទៀតក្រុមហ៊ុននឹងប្រកាសផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ២០១៩ ខាងមុខនេះ៕

ផ្នែកកាមេរ៉ាខាងមុខ
បច្ចេកវិទ្យាសាកភ្លើងលឿន(30W fast charging)
រូបបែកធ្លាយ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់