- 2019-12-05 04:36:48
- ព័ត៌មាន
Apple ថាច្បាប់ថ្មីរបស់រុស្ស៊ី ដូច Jailbreak iPhone អ៊ីចឹង និងមិនគាំទ្រឡើយ
- 2019-12-05 04:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ថាច្បាប់ថ្មីរបស់រុស្ស៊ី ដូច Jailbreak iPhone អ៊ីចឹង និងមិនគាំទ្រឡើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចុះហត្ថលេខាអនុម័តច្បាប់ថ្មីកាលពីថ្ងៃចន្ទ ដែលតម្រូវឲ្យស្មាតហ្វូន,កុំព្យូទ័រ, ទូរទស្សន៍វៃឆ្លាតទាំងអស់ដែលលក់ក្នុងប្រទេសនេះ ត្រូវមានដំឡើងមកជាស្រាប់នូវកម្មវិធី (Software) របស់រុស្ស៊ី។
ច្បាប់ថ្មីនេះអះអាងថានឹងជួយឲ្យ Developer របស់រុស្ស៊ីអាចប្រកួតប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាក្រៅស្រុកបានល្អជាងមុន។ វាក៏ជាពិសេសមួយជួយសន្សំសំចៃពេលអតិថិជន ដោយមិនចាំបាច់ធ្វើការទាញយក Software ដោយខ្លួនឯង ពេលទិញឧបករណ៍ថ្មីនោះទេ។
ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅខែកក្កដា ឆ្នាំ ២០២០ ខាងមុខ ទោះបីជាវាត្រូវបានក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិកជាច្រើនធ្វើការរិះគន់ក្ដី ដោយនិយាយថាច្បាប់នេះបានបង្កើតឡើងដោយគ្មានឆ្លងកាត់ការពិគ្រោះជាមួយពួកគេជាមុន។ ច្បាប់នេះក៏បានធ្វើឲ្យគេបារម្ភថារុស្ស៊ី អាចនឹងប្រើប្រាស់កម្មវិធីដំឡើងមកស្រាប់ ជាវិធីមួយក្នុងការតាមដានសកម្មភាពពលរដ្ឋខ្លួន។
គេមនៅមិនទាន់ច្បាស់ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានប្រតិកម្មបែបណាចំពោះដំណឹងថ្មីនេះទេ ប៉ុន្តែពីមុន Apple ធ្លាប់គំរាមថានឹងដើរចេញពីទីផ្សាររុស្ស៊ី ប្រសិនបើមានការហាមឃាត់លើផលិតផលដែលមិនមានដំឡើងស្រាប់នូវកម្មវិធីរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ីកាលពីដើមឆ្នាំ។
ឆ្លើយតបនឹងដំណឹងនៃច្បាប់នេះ ប្រភពមិនបញ្ចេញឈ្មោះមួយមកពី Apple បានប្រាប់សារព័ត៌មាន Kommersant ថា ៖ "ការបង្គាប់ឲ្យបន្ថែមកម្មវិធីភាគីទីបី (Third-Party) ទៅក្នុងប្រព័ន្ធអេកូរបស់ Apple អាចស្មើនឹងការ Jailbreak។ វាអាចនឹងបង្កការគំរាមកំហែងផ្នែកសុវត្ថិភាព ហើយក្រុមហ៊ុនមិនអាចមិនប្រឆាំងនឹងការប្រថុយប្រថាននេះបានទេ។”
បើតាម Moscow Times រដ្ឋាភិបាលរុស្ស៊ីនឹងបញ្ចេញបញ្ជីឈ្មោះ Software ដែលក្រុមហ៊ុនបច្ចេកវិទ្យាត្រូវដំឡើងមកស្រាប់លើឧបករណ៍របស់ខ្លួន៕
ចុចអាន ៖ Apple ត្រូវបានគេព្យាករណ៍ថានឹងឡើងមកលេខ ២ វិញនៅត្រីមាសទី ៤ ឆ្នាំ ២០១៩