• 2019-12-04 07:58:26
  • ព័ត៌មាន

ម៉ូតូ Yamaha XSR155 ឆ្នាំ២០២០ លេងស្ទីលបែប Retro តែទំនើបហើយស្អាតកប់

  • 2019-12-04 07:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Yamaha XSR155 ស៊េរីឆ្នាំ២០២០ បានចេញលក់នៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ីជាផ្លូវការ ជាមួយនឹងតម្លៃខ្ទង់ ២ ៥០០ដុល្លារ។

សម្រាប់ទីផ្សារប្រទេសទាំង២ខាងលើនេះ XSR155 ប្រើម៉ាស៊ីន SOHC VVA ទំហំ ១៥៥សេសេ និងប្រព័ន្ធ EFI ហើយប្រើចង្កឹះលេខអំព្រីយ៉ា ៦វគ្គ។

ថ្វីបើមានស្ទីលបែប Retro ប៉ុន្តែ XSR155 បំពាក់ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាកុងទ័រឌីជីថលយ៉ាងទំនើបផងដែរ។ ម៉ូតូនេះមានទម្ងន់សរុប ១៣៤គីឡូក្រាម ហើយអាចផ្ទុកសាំងបាន ១០លីត្រឯណោះ។

ម៉ូតូ XSR155 ប្រើយ៉ាន់ទំហំ ១៧អ៊ីង, បូមមុខប្រភេទ Telescopic Fork និង Monoshock នៅខាងក្រោយ ខណៈហ្វ្រាំងរបស់វាជាប្រភេទ Hydraulic Disc Brake ហើយគ្មាន ABS ឡើយ។

ឈរកម្ពស់ ៨១០មីល្លីម៉ែត្រពីដី ម៉ូតូ XSR155 មានជម្រើស ២ពណ៌ប៉ុណ្ណោះ គឺ ទឹកប្រាក់គ្រើម (Matte Silver Premium) និង ខ្មៅគ្រើម (Matte Black Elegance)៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់