• 2019-12-04 07:43:59
  • ព័ត៌មាន

realme5 មានមួយស៊េរីទៀត តម្លៃត្រឹម ១៥៩ដុល្លារ តែកុំមើល Spec

  • 2019-12-04 07:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ទាំងអស់​គ្នា​បាន​​ដឹង​ហើយ​ថា ស្មាត​ហ្វូន realme ដែល​ទើប​តែ​​សម្ពោ​​ថ្មីៗកន្លងទៅនេះ ទទួល​បាន​ការ​គាំទ្រ ឡើង​កក្រើក​ទីផ្សារ​ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា ទំនើប​ថ្មីៗ។ ហ្វេន​ដែល​ស្រលាញ់​ស្មាតហ្វូន​ realme ពេញ​ចិត្ត​ពេញ​ថ្លើម​មែនទែន​ទាំង​រូបរាង​នៅ​លើ​តួខ្លួន realme5/realme5Pro។

អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ ដោយសារ​តែ ម៉ូឌែល realme 5 Pro មាន​លក្ខណៈ​សម្បត្តិ​ល្អ បន្ទះ​ឈីប​ខ្លាំង កាមេរ៉ា​ក្រោយ​ ៤​គ្រាប់ និង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ VOOC Flash Charge ជំនាន់​ 3.0 បន្ថែម​ទៀត​ផង។

ចំណែក​ realme 5 វិញ​ក៏​មិន​អន់​ដែរ ព្រោះ​មិន​ត្រឹម​តែ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​សមរម្យ និង ញាក់​សាច់​នៅ​ក្នុង​ទីផ្សារ​ទូរសព្ទ​ប្រទេស​កម្ពុជា​នោះទេ ​ប៉ុន្តែ​វា​មាន​លក្ខណៈ​សម្បត្តិ​ពេញ​ទំហឹង ទាំង​បន្ទះ​ឈីប​ខ្លាំង កាមេរ៉ា​ក្រោយ​៤​គ្រាប់ និង កាន់​តែ​ពិសេស​នោះ គឺ​វា​មាន​ទំហំ​ថ្ម​ធំ​ដល់​ទៅ ៥០០០ mAh ។

  • ផ្នែក​កាមេរ៉ា

realme 5 បាន​នាំ​យក​មក​ជា​មួយ​នូវ​កាមេរ៉ា​ក្រោយ​ ៤​គ្រាប់ មក​បំពាក់​លើ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​សមរម្យ មិន​ខ្លាច​នឹង​ចំណាយ​លុយ​ទិញ​ឡើយ។ កាមេរ៉ា​ខាង​ក្រោយ​នេះ​មាន​ដូចជា​កាមេរ៉ា​ទី ១​ទំហំ ១២​MP ជា​កាមេរ៉ា​គោល កម្រិត f/1.8 កាមេរ៉ាទី២ សម្រាប់​ថត​រូប​ទូលាយ Ultra-wide Angle ថត​បាន ១១៩ ដឺក្រេ, កាមេរ៉ា​ទី៣ សម្រាប់​ថត​រូប​ជិត ក្នុង​ចំងាយ៤ សង់ទីម៉ែត្រ និង កាមេរ៉ា​ចុង​ក្រោយ​សម្រាប់​គណនា​ជម្រៅ​រូបភាព​​ឲ្យ​កាន់​តែ​លេចធ្លោ​ពេល​ថត​រូប​បែប Portrait ដ៏​ពេញ​និយម។

កាមេរ៉ា​គោល​របស់ realme5 នេះ​មាន​សមត្ថភាព​ជួយ​ទប់​លំនឹង​រូបភាព ចំណែក​កាមេរ៉ា​ថត​រូប​ប្លង់​ទូលាយ​អាច ​ឲ្យ​លោក​អ្នក ចាប់​យក​រូបភាព​កាន់​តែ​ធំ​ជាង​មុន មិន​ឲ្យ​ដាច់​គែម​សង​ខាង​ដូច​ពេល​មុន​ទៀត​ឡើយ។ ចំណែក​កាមេរ៉ា Macro វិញ​ប្រើ​ដើម្បី​ថត​រូប​ជិត ​ស័ក្ដិសម​នៅ​ពេល​ដែល​លោក​អ្នក ចង់​ផ្ដិត​យក​រូបភាព​ដែល​តូច និង កៀក ជិតខ្លាំង។ លោក​អ្នក​ក៏​អាច​ថត​រូបភាព​ពេល​ងងឹត​បាន​ដែរ ដោយ​មុខងារ Nightscape និង Chroma Boost ដែល​អាច​​ឲ្យ​លោក​អ្នក​ថត​រូបភាព​បាន​ក្នុង​កម្រិត 4K បាន​ដល់ 30fps និង​កម្រិត 240fps សម្រាប់​វីដេអូ​យឺត slow-motion ក្នុង​គុណភាព​កម្រិត​ 720p។

ចំណែក​កាមេរ៉ា​មុខ សម្រាប់​ថត​រូប selfie ទំហំ ១៣ MP ដែល​មាន​រាង​ជា​​ស្ទីល​​ដំណក់​ទឹក​ឡើង Cute វិញ​គឺ​ស្ថិត​នៅ​លើ​អេក្រង់​ខាងមុខ មើល​ទៅ​កាលីប​មែនទែន។ កាមេរ៉ា​នេះ​ជា​ប្រភេទ AI ដែល​អាច​ជួយ​កែខៃ​សម្រស់​លោក​អ្នក​កាន់​ស្អាត​ផង​ដែរ។

  • សមត្ថភាព​ដំណើរការ

realme 5 បំពាក់​ដោយ​បន្ទះ​ឈីប​​ Qualcomm Snapdragon 665 ដែល​ទើប​តែ​ប្រកាស​ថ្មីៗ​នេះ។ ​បន្ទះឈីប Qualcomm ជំនាន់​ទី​៣ AI Engine គឺ​ជា​អង្គហេតុ​ដែល​ធ្វើ​ឲ្យ​ SD 665 នេះ​អាច​ផ្តល់​ជូន​នូវ​ការ​បញ្ចេញ​រូបភាព​បាន​កាន់​តែ​ច្បាស់ ជាមួយ​នឹង​ដំណើរ​ការ​កាមេរ៉ា​កាន់​តែ​រលូន។

  • ទំហំ​ថ្ម

ស្មាតហ្វូន realme 5 មក​ជា​មួយ​ទំហំ​ថ្ម​ធំ​រហូតដល់ ៥០០០ mAh ប៉ុន្តែ​មិន​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​នោះទេ។ ប៉ុន្តែ​តាម​ដឹង​អ្វី​ដែល​ក្រុមហ៊ុន realme ធ្លាប់​បាន​បញ្ជាក់​គឺ​ថា ស្មាតហ្វូន​នេះ​អាច​ធន់​នឹង​ការ​ឡើង​កម្ដៅ​រហូត​ដល់ ៤៩ ម៉ោង​នៅ​លើ​ការ​សន្ទនា​គ្នា ហើយ​ ១២​ម៉ោង​សម្រាប់​ការ​មើល​វីដេអូ​លើ YouTube និង ១៥៦ម៉ោង​សម្រាប់​ស្តាប់​ចម្រៀង​តាម​កាស​ត្រចៀក​ផងដែរ។ យោង​តាម​ការ​ប្រើប្រាស់​របស់​​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា​វា​អាច​ប្រើ​បាន​រហូត​ដល់២ថ្ងៃ​ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់​​គួរ​សម ប៉ុន្តែ​ក្នុង​ការ​ប្រើប្រាស់​ច្រើន​រាប់​បញ្ចូល​ទាំង​ការ​លេង​ហ្គេម PUBG និង កិច្ច​សន្ទនា​យូរ​ជាង​នេះ ​អាច​ប្រើ​ប្រាស់​បាន​ត្រឹម មួយ​ថ្ងៃ​ពេញ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ហ្វេនៗ​មិន​ចាំ​បាច់​ពិចារណា​យូរ​ឡើយ ក្នុង​ការ​ជាវ​វា​យក​ទៅ​ធ្វើ​ជា​សំណព្វ​ចិត្ត​ឆ្នាំថ្​មី។

សរុប​សេចក្ដី​មក​ឃើញ​ថា​ស្មាតហ្វូន realme5 ជា​ជម្រើស​ស្មាតហ្វូន​មួយ​ដែល​អាច​​ឲ្យ​លោក​អ្នក រីករាយ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ល្អ ទាំង​កាមេរ៉ា​៤​ គ្រាប់ ទំហំ​ថ្ម​ធំ​ ៥០០០ mAh និង បន្ទះ​ឈីប​ប្រតិបត្តិ​ការ​ល្អ ដោយ​មិន​ចាំ​បាច់​ចំណាយ​ច្រើន​នោះ​ឡើយ។ អ្វី​ដែល​កាន់​តែ​ពិសេស​នៅ​ពេល​នេះ គឺ realme5 មាន​មួយ​ប្រភេទ​ទៀត (Option ថ្មី) ដែល​មាន RAM3GB + ROM 64GB ROM លក់​ក្នុង​តម្លៃ​ត្រឹម​តែ ១៥៩ ដុល្លារ តែប៉ុណ្ណោះ ដែល​អតិថិជន​អាច​រក​ទិញ​បាន​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ ២០១៩ នេះ​តទៅ។ ចំពោះ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត គឺ​ដូចគ្នា​ទាំង​អស់​ទៅ​​នឹង​ realme5 Option ដើម​ដដែល៕​

មតិយោបល់