• 2019-12-04 02:44:23
  • ព័ត៌មាន

អ្នកបង្កើត Google ទាំង ២នាក់ ដឹកដៃគ្នាចុះចេញពីតំណែង

  • 2019-12-04 02:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ Google ទាំង​ពីរ​​រូប​គឺ​លោក Larry Page និង Sergey Brin បាន​ចុះ​ចេញ​ពី​តំណែង​ជាន់​ខ្ពស់​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​នឹង​មិន​បាត់បង់​អំណាច​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​ឡើយ។

លោក Larry Page និង Sergey Brin

ក្រុមហ៊ុន​មេ​របស់ Google គឺ​ Alphabet បាន​ប្រកាស​ក្នុង​លិខិត​ផ្ញើ​ជូន​ម្ចាស់​ភាគហ៊ុន​នៅ​ថ្ងៃ​អង្គារ​ថា​ Page និង Brin នឹង​ចាក​ចេញ​ពី​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​ និង​ប្រធាន​នៃ​ក្រុមហ៊ុន Alphabet។ លោក Sundar Pichai ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ Google និង​ត្រូវ​កាន់​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Alphabet ហើយ​ក៏​នឹង​​បន្ត​កាន់​​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​ Google ក្នុង​ពេល​ជា​មួយ​គ្នា​ផង​ដែរ។

លោក Pichai

ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​នោះ លោក Page និង Brin នឹង​នៅ​តែ​មាន​សិទ្ធ​អំណាច​ក្នុង​ការ​គ្រប់គ្រង Alphabet។ តាម​ការ​លិខិត​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន អ្នក​ទាំង​ពីរ​មាន​កាន់​កាប់​​សំឡេង​នៃ​ការ​បោះ​ឆ្នោត​នៅ​ Alphabet ម្នាក់ ២៥,៩% (Page) និង ២៥,១% (Brin)។​Page និង Bron ដែល​បាន​រួម​គ្នា​បង្កើត Google ក្នុង​ឆ្នាំ ១៩៩៨ នោះ ក៏​នឹង​បន្ត​ជា​សមាជិក​​ក្រុមប្រឹក្សាភិបាល​​របស់​ Alphabet ដែរ។

Page ត្រូវ​បាន​ចាត់​តាំង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ Alphabet ក្នុង​ឆ្នាំ ២០១៥ នៅ​ពេល​ដែល​ Google រៀប​ចំ​កំណែទម្រង់​បង្កើត​ក្រុមហ៊ុន​មេ Alphabet។ លោក Pichai ដែល​ចូល​ធ្វើ​ការ​នៅ​ Google នៅ​ឆ្នាំ ២០០៤ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​នាយក​ប្រតិបត្តិ​ Google ក្នុង​ពេល​តំណាល​គ្នា​នោះ ដែល​សាង​កេរ្តិ៍ឈ្មោះ​ជា​មេ​ដឹកនាំ​មាន​ឥទ្ធិពល​ម្នាក់​នៅ​តំបន់ Silicon Valley៕​​​​​

ចុចអាន​ ៖ ​Apple ​ចង់​ដើរ​តាម​គន្លង Samsung ចេញ​ស្មាតហ្វូន​ធុន​ខ្ពស់ ២ ដង/ឆ្នាំ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់