• 2019-12-04 01:21:32
  • ព័ត៌មាន

​Apple ​ចង់​ដើរ​តាម​គន្លង Samsung ចេញ​ស្មាតហ្វូន​ធុន​ខ្ពស់ ២ ដង/ឆ្នាំ

  • 2019-12-04 01:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ Apple តែង​រមែង​ដាក់​បង្ហាញ​ស្មាតហ្វូន​តួ​ឯក​របស់​ខ្លួន​នៅ​អំឡុង​ខែ​កញ្ញា ហើយ​កន្លង​ទៅ​នេះ​សម្រាប់​ឆ្នាំ ២០១៩ គឺ​រួម​មាន iPhone 11 និង iPhone 11 Pro/11 Pro Max។ បែបណាមិញ​នៅ​ឆ្នាំ ២០២១ បើ​តាម​ការ​វិភាគ​របស់​លោក Samik Chatterjee នៅ​ក្រុមហ៊ុន JP Morgan បាន​ទម្លាយ​ថា​ Apple នឹង​ប្រើប្រាស់​យុទ្ធសាស្រ្ត​ថ្មី ដើរ​តាម​គន្លង​របស់ Samsung។

នោះ​គឺ​ការ​បន្ថែម​ពី​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​ ១ ឬ​ ២ ម៉ូឌែល​ ពោលគឺអាចឡើង​ទៅ ៤ ម៉ូឌែល/ឆ្នាំ នេះ​រាប់​តែ​ស្មាតហ្វូន​ធុន​ខ្ពស់។ ដំណើរការ​នេះ​រមែង​ជា​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ ជា​យុទ្ធសាស្រ្ត Samsung កំពុង​ធ្វើ ដោយ​មាន Galaxy S នៅ​ដើម​ឆ្នាំ (អំឡុង​ខែ​កុម្ភៈ) ហើយ​ Galaxy Note នៅ​ត្រីមាស​ទី ៣ ឬ​ទី ៤ (អំឡុង​ខែ​សីហា)។

តាម​ការ​ព្យាករណ៍​យុទ្ធសាស្រ្ត​បែប​នេះ​ទំនង​ជា​បង្កើន​តួ​លេខ​នៃ​ការ​លក់​បាន​ល្អ​ប្រសើរ​ជាង​មុន ដោយ​វា​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នៃ​កំណើន​លក់​នៅ​ពាក់​កណ្តាល​ឆ្នាំ ព្រោះ​ជា​ការ​ពិត​អតិថិជន​បុក​ទិញ iPhone ជំនាន់​ថ្មី​តែ​នៅ​ចុង​ឆ្នាំ​ម្តង​តែ​ប៉ុណ្ណោះ។

រំឭក​ថា​ធ្លាប់​មាន​ចចាមអារ៉ាម​ពី iPhone SE 2 ដែល​នឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០២០ ផង​ដែរ ដូច្នោះ​ហើយ​បើ​ការ​អភិវឌ្ឍ​លើ​ម៉ូឌែល​នេះ​នៅ​តែ​បន្ត នោះ​ក្នុង​ពេល​អនាគត​នៅ​ចន្លោះ​ពេល​មួយ​ឆ្នាំ​ទំនង​មាន iPhone លើស​ពី ៤ ម៉ូឌែល​បង្ហាញ​ខ្លួន​ក៏​ថា​បាន៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់