• 2019-12-03 09:31:48
  • ព័ត៌មាន

Apple ចេញវីដេអូថ្មីបង្អួតសមត្ថភាពថតវីដេអូរបស់​ iPhone 11 Pro

  • 2019-12-03 09:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Apple បាន​បញ្ចេញ​វីដេអូ​ថ្មី​ចុង​ក្រោយ​មួយ​​ដើម្បី​បង្អួត​អំពី​សមត្ថភាព​ថត​វីដេអូ​របស់​ iPhone 11 Pro ដែល​វីដេអូ​គឺ​បង្ហាញ​អំពី​ការ​គប់​គ្នា​លេង​ដោយ​ប្រើ​ដុំ​ព្រិល។

វីដេអូ​ដែល​​មាន​ឈ្មោះ​ថា​ "Snowbrawl” នេះ​គឺ​​ដឹក​នាំ​ថត​ដោយ​ David Leitch ដែល​លោក​ធ្លាប់​ជា​អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត Deadpool 2, Fast & Furious និង​ភាព​យន្ត​ផ្សេងៗ​ទៀត។ វីដេអូ​គឺ​ថត​ដោយ​ប្រើ iPhone 11 Pro ទាំង​ស្រុង ហើយ​មាន​ប្រើ​ប្រាស់​មុខងារ​ដូច​ជា Slo-Mo និង​ Zoom ជា​ដើម។

វីដេអូ​បង្ហាញ​សកម្មភាព​ក្រោយឆាកនៃការថត ៖

គួរ​ដឹង​ថា​សមត្ថភាព​ថត​វីដេអូ​របស់​ iPhone 11 Pro អាច​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ពី​ក្រុម​ការងារ DxOMark ដែល​ឈរ​ទន្ទឹម​​គ្នា​ជា​មួយ​ស្មាតហ្វូន Xiaomi មួយ​ម៉ូដែល​ទៀត។ DxOMark កោត​សរសើរ​ថា​កាមេរ៉ា​លើ iPhone 11 Pro អាច​ផ្ដិត​យក​វីដេអូ​ប្រភេទ HDR ជាមួយ​កម្រិត Dynamic Range បាន​យ៉ាង​ទូលាយ​ល្អ ហើយ​កម្រិត Exposure ក៏​ធ្វើ​ការ​បាន​ល្អ​មិន​ថា​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ៕

ចុចអាន ៖ Apple ស្ពឹកមុខ iOS ចុងក្រោយ 13.2.3 ត្រូវគេបំបែកបានទៀតហើយ

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់