• 2019-12-03 01:26:46
  • ព័ត៌មាន

ប្រហែល​លែង​អស់​លុយ​ទៀត​ហើយ AirPods នឹង​មាន​ក្នុង​ប្រអប់ iPhone 12 Pro ស្រាប់

  • 2019-12-03 01:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន DigiTime បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Apple កំពុង​ពិចារណា​ដាក់​កាស​ឥត​ខ្សែ AirPods ​ទៅ​ក្នុង​ប្រអប់​ដោយ​ឥត​គិត​ថ្លៃ​លើ​ជំនាន់​ iPhone 12 Pro និង iPhone 12 Pro Max សេរ៊ី​ឆ្នាំ ២០២០។

ដំណឹង​ទាំង​នេះ​ទទួល​បាន​ចេញ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ដោយ​ទម្លាយ​ថា​ទាំង​ក្រុមហ៊ុន Apple និង Samsung សុទ្ធ​សឹង​ផ្តល់​កាស​ឥត​ខ្សែ​ក្នុង​ប្រអប់​ស្រាប់​ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ។ បើ​ដូច្នោះ​មែន​មាន​ន័យ​ថា​អតិថិជន​នឹង​ចំណេញ​ថវិកា​ខ្ទង់​ជាង ១៥០ ដុល្លារ លើ​កាស AirPods សម្រាប់ iPhone ​និង​ជិត ១០០ ដុល្លារ​ដូច​គ្នា​លើ​កាស​ Galaxy Buds សម្រាប់​ស្មាតហ្វូន Samsung។

រំឭក​ថា Apple នឹង​ប្រកាស​តួ​ឯក​ប្រចាំ​ឆ្នាំ​នៅ​អំឡុង​ខែ​កញ្ញា ខណៈ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Samsung ​មាន​ត្រកូល Galaxy S សម្ភោធ​ជា​មុន​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ និង​ម្តង​ទៀត​ជាមួយ​ត្រកូល Note នា​ខែ​សីហា៕​​​

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់